ញាក់សាច់! អង្គុយបត់ជើងធំកន្លះម៉ោង រួចចុចទូរស័ព្ទបណ្តើរ រហូតធ្លាក់ពោះវៀនចូលបង្គន់

បុរសម្នាក់ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យទាំងកណ្តាលអាធ្រាត្រ បន្ទាប់ពីសម្គាល់ឃើញ ចុងពោះវៀនធំរបស់គាត់បានធ្លាក់ចេញពីតាមរន្ធគូទរបស់គាត់។

បុរសវ័យក្មេង ដែលគេមិនបញ្ចេញឈ្មោះរូបនេះ បានប្រាប់វេជ្ជបណ្ឌិតថា គាត់បានប្រើប្រាស់ទូរស័ព្ទដៃ ខណៈអង្គុយក្នុងបង្គន់ជាងកន្លះម៉ោង ខណៈខ្លួនកំពុងព្យាយាមបត់ជើងធំ។

ពេលដែលសមាជិកគ្រួសារទៅមើលគាត់ ពួកគេបានឃើញពោះវៀនធំប្រវែង ១៦សង់ទីម៉ែត្រលៀនចេញពីរន្ធគូទរបស់គាត់។

បុរសរូបនេះត្រូវបានឆ្លងកាត់ការវះកាត់ផ្នែកពោះវៀននៅឯមន្ទីរពេទ្យ The Sixth Affiliated Hospital of Sun Yat-sen University នៅឯក្រុងចុងសាន ស្ថិតក្នុងតំបន់ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃសៅរ៍៕


adverise with khmeread