adverise with khmeread Untitled 1

ចោរ​៣​នាក់​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    ភ្នំពេញ ៖ ជនសង្ស័យ​គាស់​ផ្ទះ​ទម្លុះទម្លាយ​យក​ទ្រព្យសម្បត្តិ​នៅ​ថ្ងៃទី​២០​កុម្ភៈ​ឆ្នាំ​២០១៦​វេលា​ម៉ោង​ប្រហែល​១២​នៅ​ចំណុច​ក្រុ​ទី​៦​ផ្ទះ​លេខ​៩A​ផ្លូវ​លេខ​៥៨P​ភូមិ​ដី​ថ្មី​សង្កាត់​ភ្នំពេញ​ខណ្ឌ​សែន​សុខ​ត្រូវបាន​ប៉ូលិស​ឃាត់​ជនសង្ស័យ​ចំនួន​៣​នាក់​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឃាត់​រួមមាន​៖១-​ឈ្មោះ​ជន​វេ​ង​ភេទ​ប្រុស​អាយុ ៣៤​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កម្មករសំណង់​ស្នាក់នៅ​ការដ្ឋាន​សំណង់​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក​២-​ឈ្មោះ​ម៉េង រ៉ា​ឌី​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ផ្ទះជួល​ភូមិប​ន្លា​ស្អិត​សង្កាត់​ឃ្ម​ញខ​ណ្ដ​សែន​សុខ​និង​៣-​ឈ្មោះ​ឌិន ហុង​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​រត់​ម៉ូតូឌុប​ស្នាក់នៅ​ផ្ទះជួល​ផ្លូវ​រថ​ភ្លេ​ី​ង​ភូមិ​ទួលគោក​សង្កាត់​ទួល​សង្កែ​ខ​ណ្ដ​ឬ​ស្សី​កែវ​។​

     ចំណែក​ជនរងគ្រោះ​ឈ្មោះ​លន់ សូ​ណែ​ត​ភេទ​ស្រី​អាយុ​៦២​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​នៅផ្ទះ​មាន​ទីលំនៅ​ផ្ទះ​លេខ​B៩​ផ្លូវ​បេតុង​បុរី​បេ​ល​កូ​ទ្យូ ក្រុម​៤​ភូមិ​ដី​ថ្មី​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

    សម្ភារ​:​វត្ថុតាង​ចាប់យក​រួមមាន​៖១/​ទ្វារផ្ទះ​ចំនួន​០១​ផ្ទាំង​២/​ម៉ាស៊ីន​ត្រ​ជាត់​ចំនួន​០២​គ្រឿង​,៣/​ម៉ា​សុ​ី​ន​ទឹក​ក្តៅ​ចំនួន​០១​គឿង​និង​បំពង់​ទឹក​ក្តៅ​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​គ្រោង​ទៅ​រស់នៅ​ផ្ទះ​សង់​ថ្មី ហើយ​បាន​បិទទ្វារ​ចាក់សោ​ចោល ត្រូវ​ពួកចោរ​ធ្វើ​សកម្មភាព​ប្រជាពលរដ្ឋ​ឃើញ​ទូរស័ព្ទ​ប្រាប់​ម្ចាស់ផ្ទះ ហើយ​ម្ចាស់ផ្ទះ​ប្តឹង​ប៉ូលិស​ឲ្យ​ចាប់ខ្លួនបាន​តែម្តង ៕​

adverise with khmeread

មតិយោបល់