គ្រោះថ្នាក់ចរាចរណ៍៣ត្រួតរវាងរថយន្ត​ ម៉ូតូនិងម៉ូតូរបួសធ្ងន់ ៤ នាក់នៅសង្កាត់កាកាប

ភ្នំពេញ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍៣ត្រួតរវាងរថយន្ត​ ម៉ូតូនិងម៉ូតូ នៅវេលា​ម៉ោង១២ និង៥០នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៨ ត្រង់ ចំណុច​ផ្លូវ​សហព័ន្ធរុស្ស៊ី កែង​និង​ផ្លូវ២០០៤ ស្ថិតក្នុង​សង្កាត់​កា​កាប​ទី២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ បណ្តាលឱ្យរបួសធ្ងន់៤នាក់។

​ប៉ូលិសនិយាយថា ភាគី​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1G-0835 បើកបរ​តាម បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​កើ​ត
ទៅ​លិច ខណៈ​មកដល់​ចំណុចកើតហេតុ​ជា ចំណុច​ផ្លូវបំបែក ដោយ​គ្រប់គ្រង​ល្បឿន​ម៉ូតូ​ខ្លួនឯង​មិនបាន ក៏​បុក​រះ រថយន្ត​មួយគ្រឿង​ម៉ាក កាមរី​ហាយ​ប្រ៊ី​ត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-6079 បើកបរ​ដោយ​ស្ត្រី​ម្នាក់ (គេចបាត់)។

​​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2CE-8815 អ្នកបើកបរគេចបាត់​ និងអ្នករួមដំណើរឈ្មោះម៉ុន​ ប៉ែត ភេទស្រី​ អាយុ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រស្នាក់នៅសង្កាត់កាកាប១​ ខណ្ឌពោធិ៍សែនជ័យនិងឈ្មោះ ថោង​​ សាលាប​ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរនិងស្នាក់នៅដូចគ្នា។ របួសធ្ងន់ដេកពេទ្យលោកសង្ឃជាមួយគ្នា។

​ខណៈ ពេល​កំពុង​ឆ្លងផ្លូវ ក៏បុកម៉ូតូមួយទៀតម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1G-0835 បណ្តាលឱ្យ រងរបួស២នាក់ទៀតឈ្មោះ លក​ កុម្ភៈ​ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងពិដាន​ស្នាក់នៅសង្កាត់ត្រពាំងក្រសាំង​ និងអ្នករួមដំណើឈ្មោះ វង​ លីណា​ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅស្រុកស្វាយជ្រុំ​ ខេត្តស្វាយរៀង​ របួសធ្ងន់ដេកគ្លីនិករស្មី​។

​ម៉ូតូ​ទាំង២គ្រឿង រួមទាំង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច ជំនាញ​ចុះ​ធ្វើការ វាស់វែង​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា នៅពេល​ក្រោយ៕

adverise with khmeread