បងប្អូនប្រុស ២ នាក់ ត្រូវគេកាប់នឹងកាំបិតប៉័ងតោស្លាប់ក្នុងពិធីខួបកំណើតនៅម៉ាឡេស៊ី

បងប្អូនប្រុសពីរនាក់បានស្លាប់ ដោយសារការយល់ច្រឡំមួយនៅក្នុងពិធីខួបកំណើតនៅផ្លូវ Blok B Flat Damansara Bistari សង្កាត់ទី ១៩ ទីក្រុង Petaling Jaya ប្រទេសម៉ាឡេស៊ី។

សោដនាកម្មដែលកើតឡើងនៅម៉ោង ២ កន្លះទៀបភ្លឺ ថ្ងៃអាទិត្យម្សិលមិញនេះ គឺទាក់ទងនឹងបងប្អូនបង្កើតពីរនាក់ដោយម្នាក់អាយុ ៤៤ ឆ្នាំ និងម្នាក់ទៀតអាយុ ៣៦ ឆ្នាំ មកពីផ្លូវ Batu 7 សង្កាត់ Jalan Damansara នៅពាក់កណ្តាលអាធ្រាត្រនៅទល់មុខផ្លូវ Damansara Bistari ។

ក្នុងពិធីខួបកំណើតនោះត្រូវបានគេដឹងថាមានភ្ញៀវទាំងក្មេង និងចាស់ប្រហែល ៣០ នាក់ចូលរួម។ ពិធីនេះបានចាប់ផ្តើមនៅភោជនីយដ្ឋានមួយដើម្បីអបអរសាទរខួបកំណើតលើកទី ២១ នៃកូនស្រីមិត្តភក្តិម្នាក់ដែលរស់នៅក្នុងផ្ទះតែមួយ។

បន្ទាប់ពីបរិភោគអាហារពេលល្ងាចរួចនៅរង្វង់ម៉ោង ១១ កន្លះ បុរសភាគច្រើនបានផឹកជាតិស្រាមុនពេលត្រឡប់ទៅផ្ទះវិញ។

លោក Ku Mashariman Ku Mahmood ប្រធានប៉ូលិសរង ទីក្រុង Petaling Jaya និយាយថា សោដនាកម្មនោះកើតឡើងដោយសារជម្លោះពាក្យសម្ដីរវាងជនរងគ្រោះនិងភ្ញៀវផ្សេងទៀត។

លោក Ku បន្តថា "អំឡុងឧបទ្ទវហេតុនោះ ភាគច្រើនពួកគេគឺស្រវឹង។ បច្ចុប្បន្ន យើងមិនប្រាកដពីឫសគល់នៃជម្លោះពិតប្រាកដ ដែលឈានទៅដល់ភ្ញៀវវាយប្រហារបងប្អូនប្រុសទាំងពីរនាក់ជាមួយនឹងវត្ថុស្រួចៗនោះទេ ដែលយើងជឿថាគឺជាកាំបិតប៉័ងតោ"។

ប៉ូលិសបានឃុំខ្លួនមនុស្ស ៨ នាក់រួមមានស្ដ្រីម្នាក់ ហើយមានអាយុពីចន្លោះ ៣០ ទៅ ៥០ ឆ្នាំដើម្បីស៊ើបអង្កេត៕
 

adverise with khmeread