បើកម៉ូតូជែងឡានមិនផុតបុកចំពីមុខរបួសធ្ងន់ម្នាក់

​កណ្តាល​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ នៅ​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ចំណុច​ផ្លូវជាតិលេខ១ ភូមិ​ចិន​កោះ ឃុំ​គគីរ ស្រុក​កៀនស្វាយ​ ខេត្ត​កណ្ដាល បណ្តាលឱ្យរបួសធ្ងន់ម្នាក់។

​ប៉ូលិសនិយាយថា ជនរងគ្រោះ ឈ្មោះ​ ពុធ សារុន ភេទ​ប្រុស អាយុ​២៨ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ស្រុក​ស្វាយទៀប ខេត្តស្វាយរៀង ជិះ​ម៉ូតូ​ម៉ាក Vave ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រៃវែង 1G-9654 បើកបរ​ក្នុងទិសដៅ​ភ្នំពេញ-អ្នក​លឿង។ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក Vave បើក​វ៉ា​ជែង​រថយន្ត​ផ្សេងទៀត មាន​ទិសដៅ​ស្របគ្នា តែ​វ៉ា​មិន​ផុត ក៏បាន​បុក​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់ ដាយ​ពណ៌​ស ពាក់​ផ្លាកលេខក៨៦១៦.ភព៣ ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឱ្យ​អ្នក​បរ​ម៉ូតូ​រងរបួស​ធ្ងន់ នៅ​កន្លែងកើតហេតុ​។ ចំណែក​អ្នកបើកបរ​រថយន្ត រត់គេចខ្លួន​បាត់ បន្សល់​រថយន្ដ​នៅ​កន្លែងកើតហេតុ។

​បច្ចុប្បន្ន​រថយន្ត និង​ម៉ូតូ ត្រូវបាន​កម្លាំង​ជំនាញ​ចរាចរណ៍ ស្រុក​កៀនស្វាយ វាស់វែង យកទៅ​រក្សាទុក នៅ​អធិការ​ដ្ឋានប៉ូលិសស្រុក​កៀនស្វាយ រង់ចាំ​ដោះស្រាយ៕

adverise with khmeread