ម្តាយអីក៏សាហាវម៉្លេះ ចាប់អូសកូនតូចតាមម៉ូតូរាប់រយម៉ែត្រ

ស្ដ្រីម្នាក់អូសកូនស្រីអាយុ ៤ ឆ្នាំរបស់ខ្លួនជាមួយនឹងម៉ូតូតាមដងផ្លូវមួយក្នុងភូមិ Paseban នៅស្រុក Klaten ក្នុងខេត្តជ្វាកណ្តាល ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃ ព្រហស្បតិ៍។

ឧបទ្ទវហេតុនោះត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ហើយភ្លាមៗល្បីពេញបណ្ដាញសង្គម។

សាក្សីផ្ទាល់ភ្នែកម្នាក់ឈ្មោះ Wahyanto និយាយថា ស្ដ្រីនោះត្រូវបានគេឃើញជិះម៉ូតូរបស់ខ្លួនចេញពីផ្ទះ ខណៈដែលអូសកូនតូចរបស់ខ្លួន។ ពេលឃើញហេតុការណ៍នេះ អ្នកជិតខាងបាននាំគ្នាភ្ញាក់ផ្អើលជាខ្លាំង និងនាំគ្នាទៅឃាត់ស្ត្រីជាម្ដាយនោះ។ បន្ទាប់ពីអូស ៣០០ ម៉ែត្រ ស្ដ្រីនោះក៏លែងកូនតូចរបស់ខ្លួន ហើយក៏បើកម៉ូតចេញពីភូមិនោះទៅ។

ស្ដ្រីនោះត្រូវបានបញ្ឈប់ បន្ទាប់អ្នកលេងល្បែងក្នុងភូមិជាបុរសៗចេញមកឃាត់។

ក្មេងស្រីតូចដ៏គួរឱ្យអាណិតនោះភ្លាមៗត្រូវបានបញ្ចូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។ អ្នកភូមិឈ្មោះ Wahyanto និយាយថា "នាងតូចនោះប្រហែលឈឺចាប់ខ្លាំង ប៉ុន្ដែនាងមិនយំទេ"។

អ្នកភូមិម្នាក់ឈ្មោះ Sumarmi និយាយថាម្ដាយនោះជារឿយៗធ្វើបាបកូនរហូត ហើយប្ដីរបស់នាងជាកម្មករបូមខ្សាច់ មកផ្ទះតែម្ដងក្នុង ២ សប្ដាហ៍ប៉ុណ្ណោះ។ ហើយ Sumarmi និយាយថា សង្ស័យស្ដ្រីជាម្ដាយនោះមានបញ្ហាសតិអារម្មណ៍។ បច្ចុប្បន្នប៉ូលិសកំពុងធ្វើការស៊ើបអង្កេត ដើម្បីមើលថាតើស្ដ្រីនោះមានរោគផ្លូវចិត្តមែនឬយ៉ាងណា៕
 

adverise with khmeread