ភ្នំពេញ ៖ មានគ្រោះអគ្គិភ័យមួយកន្លែងកើតឡើងនៅរោងសិប្បកម្មផលិតក្រដាសគ្មានឈ្មោះ ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្រុមទី៣ ភូមិព្រៃល្ង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១១ និង៣០ នាទីព្រឹក។
ប៉ូលិសនិយាយថា ម្ចាស់សិប្បកម្មឈ្មោះ លី សុវណ្ណារិទ្ធិ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ប្រធានរោងសិប្បកម្ម មូលហេតុឆ្លងចរន្តអគ្គិសនី។ ប្រភេទសំណង់ដែលឆេះសង់ពី ថ្មប្រក់ស័ង្កសី ទំហំ 20mx30m បណ្តាលឱ្យខូចខាត ឆេះកំទេចកាកសំណល់ក្រដាស់ទុកចោលអស់ចំនួន៤តោន និងពុំបានបណ្តោយឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
ភ្លាមនោះរថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ៧ គ្រឿង ប្រើប្រាស់ទឹក អស់៧ឡាន ស្មើនឹង៣០ម៉ែត្រគូប។ រថយន្តជំនួយអង្គភាព ង70 ចំនួន ២គ្រឿង ពុំបានប្រើប្រាស់ទឹក។
ពន្លត់ចប់នៅម៉ោង១២ និង១៥ នាទីថ្ងៃត្រង់ នាថ្ងៃដដែល៕
