ប៉ងលួចទ្រព្យសម្បត្តិផ្ទះមន្ត្រីយោធាត្រូវប៉ូលិសវ៉ៃខ្នោះ

​ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្នុង ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ នៅវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃ​ទី១១​ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចការដ្ឋានកំពុងសាងសង់​ ផ្លូវ១៨០០​ ក្រុមទី​ ភូមិទួលពពែរ សង្កាត់ទួលសង្កែទី២ ​ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ​ មាន​ មែន​ ភេទប្រុស​ អាយុ២១ឆ្នាំ​ មុខរបរ​ រើសអេតចាយ​ ស្នាក់នៅផ្ទះជួល​ សង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ មានស្រុកកំណើតនៅ​ ភូមិសាម៉ ឃុំត្រពាំងស្រែ ស្រុក​ ខេត្ត​ ព្រៃវែង (គ្មានសារធាតុញៀន)។

​ចំណែក ជនរងគ្រោះឈ្មោះ​ ជ្រុន​ ដា​ ភេទប្រុស​ អាយុ២៦ឆ្នាំ មុខរបរយោធា​ ស្នាក់នៅផ្ទះកើតហេតុ​។

​ប៉ូលិសបន្តថា​ មុនពេលកើតហេតុម៉ោង១១ និង៤០នាទីយប់ថ្ងៃទី១១ ខែ០២ ឆ្នាំ​​២០១៨​ ជនសង្ស័យម្នាក់បានជិះម៉ូតូមកពីផ្ទះនៅសង្កាត់បឹងកក់ទី១ មកជិតដល់ការដ្ឋាន ក៏បានបិតភ្លើងម៉ូតូហើយលួចចូលក្នុងការដ្ឋានប៉ុនប៉ងលួច។ ពេលនោះជនរងគ្រោះ ក៏ស្រែកឆោឡោ ហើយបានជួបកម្លាំងប៉ូលិសល្បាតបានធ្វើអន្តរាគមន៍ និងសហការបងប្អូនប្រជាពលរដ្ឋនៅក្បែនោះឈានទៅឃាត់ជនសង្ស័យ​បាន​។ សម្ភារៈដកហូតម៉ូតូរបស់ជនសង្សយ័០១គ្រឿងម៉ាក​ វីវ៉ា​ ពណ៌ខ្មៅ​ ផ្លាកលេខ​ ភ្នំពេញ​ 1E-1827​​។

​ចំពោះមុខសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យដើម្បីចាត់ការតាមផ្លូវច្បាប់៕

 

adverise with khmeread