មណ្ឌលសៀមរាប Tiger Street Football Festival 2018 មានក្រុមចូលរួមជាង ៥០០ ក្រុម

សៀមរាប៖ ព្រឹតិ្តការណ៍ Tiger Street Football Festival 2018  បានបើកការការប្រកួត​មណ្ឌល​ទី៤ គឺមណ្ឌលសៀមរាម ចាប់ពីម៉ោង ៦:៤៥ នា​ទី​ព្រឹក​ថ្ងៃទី ១០ ខែកុម្ភៈ ដោយការចូលរួមពីក្រុមកាន់តែច្រើនជាងឆ្នាំមុន រហូតដល់ ១១២ ក្រុមសម្រាប់មណ្ឌលសៀមរាបនេះ។

ក្នុងឱកាសពិធីបើកមណ្ឌលសៀមរាម  លោក ​​វ៉ុង សុងវៃ (Wong Soeng Wei) នាយកផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុនស្រាបៀរថៃហ្គ័រ  បានមានប្រសាសន៍ថា ព្រឹតិ្តការណ៍ Tiger Street Football Festival 2018 គឺជារដូវកាលទី ៦ ហើយ។  ខេត្តសៀមរាបគឺជាមណ្ឌលទី ៤ ហើយក្នុងការប្រកួតបាល់ទាត់ Tiger Street Football Festival 2018 បន្ទាប់ពីចាប់ផ្តើមបើកឆាកដំបូងនៅខេត្តព្រះសីហនុ។ ព្រឹតិ្តការណ៍ Tiger Street Football Festival 2018  ឆ្នាំនេះគឺធំជាងមុន ដោយមានក្រុមចូលរួមជាង ៥០០ ក្រុម មានកីឡាកររហូតដល់ ៣៥០០ នាក់ ជាពិសេសទីតាំងប្រកួតកើនឡើងរហូតដល់ 8 ក្រុងទូទាំងប្រទេសជាមួយរង្វាន់សរុបកាន់តែអស្ចារ្យរហូតដល់ $50,000។

លោក ​​វ៉ុង សុងវៃ ក៏បានបន្តមានប្រសាសន៍ទៀតថា ក្រុមដែលឡើងដល់វគ្គផ្តាច់ព្រ័ត្តនឹងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ ទី ១០ និង​ទី​១១ មីនា ឆ្នាំ ២០១៨ នៅខាងមុខបរិវេណសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហព័ន្ធកីឡាករបាល់ទាត់កម្ពុជាដែលបានសហការក្នុងការបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងបានរៀបចំកម្មវិធីនេះតាំងពីដើមមក ដោយគ្មានពួកគាត់ទេ កម្មវិធីនេះមិនអាចដំណើរការដោយរលូនបានទេ​ ហើយលោកសូមឲ្យកីឡាករបញ្ចេញភាពក្លាហាន និងទទួលជោគជ័យលើទីលាន និងសូមជូនពរកីឡាករឲ្យជួបសេចក្តីសុខគ្រប់ប្រការ។

លោក ទុយ វិច្ឆិកា តំណាងសហព័ន្ធកីឡាបាល់នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមបច្ចេកទេសដឹកនាំការប្រកួតបាល់ទាត់Tiger Street Football Festival 2018  បានមានប្រសាសន៍ថា កីឡាករទាំងអស់ត្រូវគោរពពេលវេលា ​គោលការណ៍​ Fair Play និងលក្ខខណ្ឌប្រកួត​របស់​​គណៈកម្មការរៀបចំការ​ប្រកួត​  ជាចុងក្រោយលោកបានជូនពរក្រុមនីមួយៗទទួលបានជោគជ័យទៅតាមសមត្ថភាព និងលទ្ធភាពរបស់ខ្លួន។​

ចំពោះព័ត៌មាន​លម្អិត​បន្ថែមអំពី Tiger Street Football Festival 2018 ​ សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
#TSFF2018

​            សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​

 

adverise with khmeread