លោក Antonio Conte កោតសរសើរលោក Luis Enrique

          អ្នកចាត់ការក្លឹប Chelsea ដែលកំពុងរងសម្ពាធលោក Antonio Conte បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​លោក Luis Enrique បើទោះបីជាអតីត​គ្រូបង្វឹក​ក្រុម Barcelona រូបនេះ​ត្រូវ​បានគេ​ចាត់ទុក​ជា​បេក្ខភាពដែល​ត្រូវ​ជំនួស​តំណែងរបស់​លោក​ក៏ដោយ។

          គេជឿថា លោក Enrique អាចនឹងត្រូវ​តែងតាំង​ជា​គ្រូបង្វឹក​នៅពហុកីឡាដ្ឋាន Stamford Bridge នៅ​រដូវកាល​នេះ ហើយ​អាចនឹង​ត្រូវ​បាន​កោះហៅ​នៅមុន​ដំណាច់រដូវកាល​នេះ លុះត្រាតែលទ្ធផល​របស់​ក្រុម​ Chelsea មាន​ការប្រែប្រួល។

          ប៉ុន្តែលោក Conte ដែលកំពុង​ស្ថិតក្រោម​សម្ពាធនោះ បានបង្ហាញអារ​ម្មណ៍​គាំទ្រ​ចំពោះ​លោក Enrique ដែល​នៅទំនេរ​ ចាប់តាំងពី​ចាកចេញពី​ក្លឹប Barcelona កាល​ពីរដូវក្តៅ​ឆ្នាំ​មុន​ហើយចង់បានឱកាស​មក​ដឹកនាំ​នៅ​អង់គ្លេស។

          បើទោះបីជាក្លឹប Chelsea ​បានបដិសេធថា មិនបានទាក់ទងគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ​រូបនេះក៏ដោយ ប៉ុន្តែ​លោក Conte ដឹងច្បាស់ពីស្ថានភាពនេះ ហើយនិយាយថា លោក​ស្វាគមន៍ចំពោះ​អ្នក​ចាត់ការកម្រិត​កំពូលរូប​នេះ។

គ្រូបង្វឹក​អ៊ីតាលីរូបនេះ​ដែលនៅសល់​កិច្ច​សន្យា​១៨​ខែទៀតជាមួយប្រាក់ឈ្នួល​៩​លានផោន​ក្នុង​មួយឆ្នាំជាមួយ Chelsea នោះ​ បាននិយាយថា “​ប្រាកដណាស់ ខ្ញុំ​បាន​ជជែក​ជា​មួយ​គាត់។ ខ្ញុំ​ស្គាល់គាត់។ គាត់គឺជា​មនុស្ស​ល្អ”។​​

លោក Conte បន្តថា “​ខ្ញុំ​កោត​សរសើរលោក Enrique ។ គាត់គឺជា​គ្រូ      បង្វឹក​ដ៏អស្ចារ្យ​”៕

adverise with khmeread