adverise with khmeread Index123

យក​កាំបិត​បុ័ងតោ​កាប់​អ្នករត់ម៉ូតូឌុប​ម្នាក់រ​បួស​ធ្ងន់ ហើយ​រត់​បាត់​

     ភ្នំពេញ  ៖ បុរស​អ្នក​រើស​អេតចាយ​ម្នាក់​ទំ​បង​បែក​ថ្នាំ​បាន​យក​កាំបិត​បុ័ងតោ​កាប់​អ្នករត់ម៉ូតូឌុប​ម្នា​ក់ប​ណ្តា​ល​ឲ្យ​ត្រូវ​រងរបួស​ធ្ងន់ ហើយ​រត់​បាត់ ។​

     អំពើហិង្សា​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅតាម​បណ្តោយ​ផ្លូវ​១០៩ ក្រោយ​ឌុយ​ម៊ិ​ច​៥០ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា ។​

     ជនរងគ្រោះ​ឈ្មោះ ស៊ុន ឆា​លី អាយុ​៤៥​ឆ្នាំ មុខរបរ​ជា​អ្នករត់ម៉ូតូឌុប ស្នាក់នៅ​ម្តុំ​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា​។​

     ក្រោយពី​យុវជន​អ្នក​រើស​អេតចាយ​បែក​ថ្នាំ​បាន​កាប់​ជនរងគ្រោះ​១​កាំបិត​នោះ​រួច​ក៏​រត់គេច​បាត់​តែម្តង ។​

     បើតាម​សម្តី​ជនរងគ្រោះ​បាន​ប្រាប់ថា គាត់​និយាយ​គ្នា​លេង​ជាមួយ​ស្គាល់គ្នា​ថា​ធ្លាប់​ដេក​ក្បែរ​គ្នា​ជាមួយ​គាត់​ទៀតផង ឮដូច្នេះ​ស្រាប់តែ​បុរស​រើស​អេតចាយ​នោះបាន​ខឹងសម្បារ​ក៏បាន​យក​កាំបិត​យកមក​កាប់​ក របស់គាត់​១​កាំបិត​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ហើយ​រត់​បាត់ ។​

     បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​បាន​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ៕​

adverise with khmeread

មតិយោបល់