Everton ចង់នាំយកគ្រូបង្វឹកក្លឹប Shakhtar Donetshk មកជំនួសតំណែងលោក Sam Allardyce នៅរដូវក្តៅ

          ក្លឹប Everton នៅតែបន្ត​ចំណាប់អារម្មណ៍ចំពោះ​អ្នក​ចាត់ការរបស់​ក្លឹប Shakhtar Donetsk លោក Paulo Fonseca ហើយ​អាចនឹងមានការចរចាផ្ទេរ​ឆាប់ៗ​នៅ​រដូវក្តៅ​នេះ។ គ្រូបង្វឹកវ័យ៤៤​ឆ្នាំ​បានចូល​មក​ដឹកនាំ​ក្រុម Shakhtar កាល​ពី​ឆ្នាំ​២០១៦ ហើយកិច្ច​សន្យា​របស់​លោកជាមួយក្លឹបនេះ នឹង​ផុត​កំណត់​នៅ​រដូវក្តៅ​។

ទោះបីជាយ៉ាងណា​ការចរចាអាចកើតមានគឺអាស្រ័យលើ​ការបង្ហាញសមត្ថភាព​របស់អ្នកចាត់ការបច្ចុប្បន្ន​លោក Sam Allardyce​ ក្នុងរយៈ​បួន​ខែ​បន្ទាប់ទៀត។

          ក្រុម Everton នៅ​តែធ្វើ​មិន​បាន​ល្អ​ ចាប់តាំងពី​លោក Allardyce ចូល​មក​​ដឹកនាំបន្តពី​លោក Ronald Koeman កាល​ពីចុងឆ្នាំ​មុន​ហើយ​ទើបតែទទួលបានជ័យ​ជម្នះ​​២លើកប៉ុណ្ណោះ​ក្នុង​ចំណោម​១០​ប្រកួត។

          ម្ចាស់ភាគហ៊ុនធំ​របស់​ក្លឹប Everton លោក Farhad Moshiri មាន​ការខកចិត្ត​ ដោយសារតែ​មិនបានទទួល​លទ្ធផល​ដូច​ការ​រំពឹងទុក ខណ:លោកបានចំណាយ​២៣៩​លានផោន​ដើម្បី​នាំយក​គ្រូបង្វឹក Koeman ហើយ​នៅពេល​នេះ លោក Allardyce ទៀត៕

adverise with khmeread