Phil Neville ហៅខ្សែការពារ Phil Jones និង Chris Smalling ថា គ្មានបានការ បន្ទាប់ពី Man Utd ប្រកួតចាញ់ Newscalte

          បន្ទាប់ពី​ Man Utd ​​ប្រកួត​ចាញ់​ក្រុម Newscaslte កាល​ពីថ្ងៃអាទិត្យ អតីត​ខ្សែការ​ពារ Phil Neville របស់ក្លឹប Man Utd ​បាន​ហៅ​ខ្សែការ​ពារ Phil Jones និង​ Chris Smalling ថា គ្មានបានការ​ ខណ:ដែលក្រុម​របស់​លោក Jose Mourinho បន្តឈរនៅលេខរៀងទី​២​​នៅក្របខណ្ឌ PL​ ហើយអះ​អាងថា មាន​ប្រព័ន្ធការ​ពារដ៏ល្អ​ ។​ ប៉ុន្តែលោក Mourinho បាន​ចាត់ទុក​ក្រុម​របស់លោក Rafa Benitez ថា ជា​ក្រុម​មានសំណាង​ដែលអាចរកបាន​៣ពិន្ទុ​។

          Neville បាននិយាយថា​ “ Man Utd ​មាន​ស្ថិតិ​ការពារ​ល្អពីព្រោះ​ពួកគេ​មាន​អ្នក​ចាំ​ទី​ល្អបំផុត​ក្នុងពិភពលោកគឺ David De Gea និង​កីឡាករ Nemanja Matic ឈរនៅជួរ​មុខ​ ហើយ​ជួយ​ការ​ពារ​បាន​ល្អ”។

          អតីតកីឡាកររូបនេះ បន្តថា “​ប៉ុន្តែ​ពី​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម Tottenham និង​ Newcastle កីឡាករ Smalling​ និង Jones ធ្វើ​មិន​បាន​ល្អទេ។ ពួកគេ​ពិតជា​ ចោលម្សៀតណាស់”៕

adverise with khmeread