ចុមសាហាវម៉េះ! Duterte ប្រាប់ទាហានឱ្យបាញ់ឧទ្ទាមស្រីឱ្យចំប្រដាប់ភេទ កុំប្រណីដៃ

ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte កាលពីសប្តាហ៍មុនបានប្រាប់ទាហានឱ្យបាញ់ឧទ្ទាមស្រីឱ្យចំកេរម៉ែចែកឱ្យ ដែលជាសម្តីហិង្សានិងអសុរសចុងក្រោយបំផុតរបស់ប្រធានាធិបតីមាត់ដាចរូបនេះ។

ថ្លែងទៅកាន់អតីតក្រុមឧទ្ទាមកុម្មុយនីស្តកាលពីថ្ងៃពុធ ទី ៧ កុម្ភៈ លោក Duterte ដែលធ្លាប់ធ្វើជាអភិបាលក្រុង មុនពេលក្លាយជាប្រធានាធិបតី បានជំរុញទឹកចិត្តឱ្យកងកម្លាំងប្រដាប់អាវុធហ្វីលីពីន ផ្តោតមុខសញ្ញាលើស្ត្រីនៅក្នុងជម្លោះ។

លោក Duterte និយាយថា "ប្រាប់ទាហានទៅថា មានបទបញ្ជាថ្មីពីអភិបាលក្រុង។ យើងមិនសម្លាប់ពួកនាងទេ យើងគ្រាន់តែបាញ់យោនីរបស់ពួកនាងប៉ុណ្ណោះ។ បើគ្មានយោនីទេ នោះនឹងគ្មានន័យឡើយ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សម្តីរបស់លោក Duterte ចង់បានន័យថា ស្ត្រីគឺឥតបានការទាំងអស់ប្រសិនបើគ្មានប្រដាប់ភេទ៕

adverise with khmeread