ពិសាទឹកផ្លែឈើក្រឡុក ៤ មុខនេះរាល់ថ្ងៃ មិនបារម្ភរឿងកើតគ្រួសក្នុងតម្រងនោម

មនុស្សម្នាក់ក្នុងចំណោមមនុស្ស ១០ នាក់អាចនឹងកើតគ្រួសក្នុងតម្រងនោមម្ដងក្នុងមួយជីវិតរបស់ពួកគេ។ វាត្រូវបានគេស្គាល់ថាជាជំងឺ Nephrolithiasis ដែលវត្ថុរឹងមានក្នុងតម្រងនោមរបស់អ្នក។ វត្តមានរបស់គ្រួសក្នុងតម្រងនោម គឺមិនបង្ហាញរោគសញ្ញាទេ រហូតទាល់តែតម្រងនោមខូចទើបដឹង។ ប្រសិនបើអ្នកធ្លាប់មានវាម្ដង បន្ទាប់មកអ្នកនឹងដឹងថាវាឈឺប៉ុណ្ណាហើយ។

យ៉ាងណាមិញ ប្រសិនបើអ្នកមានគ្រួសក្នុងតម្រងនោម បន្ទាប់មក ភេសជ្ជៈខាងក្រោមនេះគឺសម្រាប់អ្នកហើយ។

* គ្រឿងផ្សំ៖
- ក្រូចឆ្មា ១ គ្រាប់
- ផ្លែក្រូច ១ ផ្លែ
- ផ្លែប៉ោម ១ ផ្លែ
- ឪឡឹក ៤ ចំណិត
- ទឹកកក ៤ ដុំ

* វិធីធ្វើ៖
កាត់ផ្លែប៉ោម និងផ្លែក្រូចចូលក្នុងម៉ាស៊ីនទឹកក្រឡុក ហើយកុំភ្លេចដាក់ផ្លែឪឡឹកចូលផង និងច្របាច់ទឹកក្រូចឆ្មា និងទឹកកកចូល រួចកិនបញ្ចូលគ្នា។

ពិសា ១ ទៅ ២ ដងក្នុងរាល់ថ្ងៃ៕

adverise with khmeread