អ្នកដែលមានខ្លាញ់រុំថ្លើម ពិសាអាហារ ៥ មុខនេះជាជម្រើសល្អបំផុត

ខ្លាញ់រុំថ្លើម គឺជាជំងឺមួយដែលប៉ះពាល់មនុស្សរាប់លាននាក់ជុំវិញពិភពលោក ដែលលើសជាតិខ្លាញ់ក្នុងកោសិកាថ្លើម។ នៅពេលរឿងនេះកើតឡើង ថ្លើម​នឹងរលាក ដែលអាចបង្កឈឺនៅក្រោមពោះខាងស្ដាំរបស់អ្នក។ កត្តាដែលនាំឱ្យខ្លាញ់រុំថ្លើម គឺបង្កឡើងដោយសារសេពជាតិអាល់កុលលើសកម្រិត។ បើទោះជាថ្លើមអាចជួសជុលដោយខ្លួនវាបានក៏ដោយ ប៉ុន្ដែវាក៏ត្រូវការអាហារជំនួយពីក្រោយផងដែរ។

អាហារទាំងនោះរួមមាន៖
១. បន្លែនិងផ្លែឈើគ្រប់មុខ។

២. ពពួកសាច់ប្រូតេអ៊ីនដូចជាសាច់មាន់ ស៊ុត សាច់គោ...។

៣. ពពួកគ្រាប់ធញ្ញជាតិ។

៤. ផលិតផលទឹកដោះគោ។

៥. ពពួកប្រេងមិនប៉ះពាល់បេះដូងដូចជាប្រេងអូលីវ ប្រេងបន្លែ ប្រេងគ្រាប់ធញ្ញជាតិ...៕

adverise with khmeread