បណ្តាំរបស់ប្តី , មុននឹងសម្រេចចិត្តធ្វើអត្តឃាត ក្រោយពីអានលិខិតបណ្តាំហើយ ក្តុកក្តួលខ្លួនឯងរកអ្វីមកថ្លែងមិនបាន

​ភ្នំពេញ​ ៖ បុរស​ម្នាក់ តូចចិត្ត​មានជំងឺរ៉ាំរ៉ៃព្យាបាល​មិនជា បានសម្រេចចិត្ត​ធ្វើអត្តឃាតចងក​សម្លាប់ខ្លួនបង្កឱ្យមានការភ្ញាក់ផ្អើលឡើង​កាលពី​វេលា​ម៉ោង១១ព្រឹក​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុង​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យហើយអ្វីដែលគួរឱ្យ​សង្វែកគឺបណ្តាំរបស់ប្តី​, មុននឹងសម្រេចចិត្តធ្វើអត្តឃាត ក្រោយពីអានលិខិតបណ្តាំហើយ ប្រពន្ធមានចិត្តក្តុកក្តួលខ្លួនឯងរកអ្វីមកថ្លែងមិនបាន។

​សមត្ថកិច្ចនិយាយថា បុរសរងគ្រោះ​ឈ្មោះ លីម ប៊ុន​លាង អាយុ៣៨ឆ្នាំ ជា​នាយក​សាខា​សាលា​វេស​ស្ទឺ​ន សាខា​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ប្រពន្ធ​និង​កូនស្រី​ម្នាក់ នៅក្នុង​បន្ទុកគ្រួសារ និង​មាន​ទីលំនៅ​ផ្ទះកើតហេតុ​ខាងលើ។

​សមត្ថកិច្ចបន្តថា មុនពេល​ធ្វើអត្តឃាត បុរសរងគ្រោះ​បា​នប​ន្ស​ល់ទុក​នូវ​លិខិត​បណ្ដាំ​ចំនួន៥ទំព័រសរសេរដៃ ដែល​បាន​ផ្ដាំ​ទៅ​ប្រពន្ធ កូន និង​ឪពុកម្ដាយ​ផងដែរ។

​តាមសំដីប្រពន្ឋជនរងគ្រោះបានឱ្យដឹងថា​ ប្ដី​នាង​មាន​ជំងឺមហារីក​ពោះវៀនធំ​ច្រើន​ខែ​កន្លងមកហើយ រហូត​ឈានដល់​ការវះកាត់ ដាក់​ទុយោ​ចេញ​ក្រៅ​ថែម​ទៀតផង។ ប៉ុន្តែ​ទោះជា​ខំប្រឹង​ព្យាបាល យ៉ាងណា​ក៏​មិនជា​ដែរ។​

​ស្ត្រី​ជា​ភរិយា​បាន​បន្តថា ក្រោយ​ពេលដែល​នាង​ដឹក​កូន​មកដល់​ផ្ទះ ហើយ​កូន​បើកទ្វារ​ចូលទៅ​ក្នុងផ្ទះ ទើប​ប្រទះឃើញ និង​ស្រែក​ឆោឡោឡើងបង្ក​ការភ្ញាក់ផ្អើល​តែម្តង។ គឺជនរងគ្រោះ​បាន​យក​ខ្សែ​កា​ប្លិ៍​ទូរទស្សន៍​ចងក ជាប់​ជាមួយ​ប្រហោង​ឥដ្ឋ​ខ្យល់សម្លាប់ខ្លួនទៅហើយ។

​បន្ទាប់ពី​បានឃើញ​បែបនេះ ប្រពន្ធ​បាន​យក​កាំបិត​កាត់​ខ្សែ​ទម្លាក់​ចុះ ក្នុង​បំណង​យកទៅ​សង្គ្រោះ​។ ប៉ុន្តែ​ប្ដី​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ ទើប​រាយការណ៍​ជូន​សមត្ថកិច្ច
ចុះទៅពិនិត្យ រួច​ប្រគល់​សព​ជូន​គ្រួសារ​សព ធ្វើបុណ្យ​តាម​ប្រពៃណី និង​បាន​បញ្ជាក់ថា ពិតជា​ធ្វើអត្តឃាត​មែន។ (សូមអានលិខិតបណ្តាំខាងក្រោម)៕

adverise with khmeread