1

លុយ​នុះ​លុយ​! Floyd Mayweather បង្ហាញ​គំនរ​ប្រាក់​យ៉ាង​រំភើយ​នៅក្នុង​យន្តហោះ​ផ្ទាល់ខ្លួន​

​វា​តែងតែមាន​ប្រយោជន៍​នៅពេល​មាន​សាច់ប្រាក់​មួយចំនួន​កាន់​នៅ​នឹង​ដៃ​សម្រាប់​ការធ្វើដំណើរ​ទៅកាន់​ទីណា​មួយ ហើយ Floyd Mayweather ក៏​មិនបាន​ខកខាន​ឱកាស​ក្នុងការ​យកលុយ​បន្តិចបន្តួច​របស់គាត់​ដាក់​តាម​ខ្លួន​នោះឡើយ​ពេល​គាត់​ធ្វើដំណើរ​លើ​យន្តហោះ​ឯកជន​ផ្ទាល់ខ្លួន​កាលពីពេល​ថ្មីៗ​នេះ​។​

​អតីត​តារា​ប្រដាល់សកល​ដែល​ឈ្លក់​វង្វេង​ជាមួយនឹង​លុយ​រូបនេះ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅលើ​យន្តហោះ​របស់គាត់​ដែល​បានធ្វើ​ដំណើរ​ចាក​ចេញពី​ទីក្រុង Los Angeles បន្ទាប់ពី​បាន​ទស្សនា​កីឡាបាល់បោះ​របស់​ក្រុម LA Lakers នៅឯ​កីឡដ្ឋាន Staples នាពេល​កន្លងមក​។​

​រូបភាព​មួយ​សន្លឹក​នេះ​បាន​បង្ហោះ​ទៅកាន់​អ្នកគាំទ្រ​រូបគាត់​ចំនួន ១១,២​លាន​នាក់ ក្នុង​បណ្តាញ​សង្គម Instagram ដោយ​នេះ​គ្រាន់តែ​ជា​រូបភាព​មួយ​សន្លឹក​នៃ​ចំនួន​ទឹកប្រាក់​បន្តិចបន្តួច​ប៉ុណ្ណោះ​ពី​សំណាក់​កីឡាករ​ប្រដាល់​ដែលមាន​រហ័ស​នាម "Money" រូបនេះ ខណៈដែល​រូបគេ​បានទទួល​សាច់ប្រាក់ ២០០​លាន​ផោន ត្រឹម​មួយ​ប្រកួត​ប៉ុណ្ណោះ​បន្ទាប់ពី​បាន​ផ្តួល Pacquiao កាលពី​ឆ្នាំមុន​៕  


 

ប្រភព៖ ដេលីមែល

មតិយោបល់