សង្ឃ១អង្គគង់នៅក្នុងវត្តស្វាយជ្រុំ ឆាន់ក្មេងស្រីអាយុទើបតែ១២ឆ្នាំ រហូតបានសម្រេច៧លើកនៅក្នុងឃ្លាំងដាក់ឥវ៉ាន់វត្ត

កណ្តាល ៖ លោកសង្ឃ​កំហូចលួច​មាន​​ទំនាក់ទំនង​​ស្នេហា​ជាមួយ​​អតីត​អ្នក​​រួម​ថ្នាក់​​ជាមួយ​គ្នា​រហូត​​ឈាន​ដ​ល់​រំលោភ​បាន​សម្រេចចំនួន៧លើកបាន៩ដង តែ​​ត្រូវ​ឪពុក​ម្តាយ​ខាង​​ស្រី​ប្តឹង​​សមត្ថកិច្ច​កងរាជអាវុធហត្ថ ឱ្យ​​ចាប់ឃាត់ខ្លួន​កាលពីវេលា​ម៉ោង​១​ ​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៩ កុម្ភៈ ២០១៨កន្លងទៅ ស្ថិត​នៅ​វត្តស្វាយជ្រុំភូមិស្វាយ​ជ្រុំ​ ឃុំ​ស្វាយ​ជ្រុំ ស្រុក​ខ្សាច់​កណ្តាល​។

​មន្ត្រី​អាវុធហត្ថ​បាន​ឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ស៊ូ ផា ភេទ​ប្រុស អាយុ​២០​ឆ្នាំ (​ជា​លោក​សង្ឃ​) ស្នាក់​នៅក្នុងវត្តស្វាយជ្រុំ​ភូមិ​ស្វាយ​ជ្រំ ឃុំ​ស្វាយ​ជ្រំ ស្រុក​ខ្សាច់កណ្តាល​។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ស-ស-ផ-ន យុ​១២​ឆ្នាំរស់នៅឃុំស្វាយជ្រុំ​ ស្រុកខ្សាច់កណ្ដាល ជា​សិស្ស រៀននៅសាលាអនុវទ្យាល័យ​ស្វាយជ្រុំ។

​មន្ត្រី​អាវុធហត្ថដដែលបន្តថា ក្នុង​ឆ្នាំ​២០១៧ ជនសង្ស័យ និង​ក្មេងស្រី​រង​គ្រោះ​បាន​​ស្គាល់គ្នា​ក្នុង​ពេល​​រៀន​ភាសា​អង់​គេ្ល​ស ជាមួយគ្នា។ បន្ទាប់​មក​ក៏​មានការ​ទំនាក់ទំនង​នឹង​គ្នា​តាម​រយៈទូរស័ព្ទ​រហូត​ក្លាយ​ជា​ស្នេហា ហើយ​ជនសង្ស័យ​បាន​លួងលោម​ក្មេង​ស្រី​រង​គ្រោះ​ដោយ​សន្យា​ថា និង​ចូល​ស្តីដណ្តឹង​នៅ​ពេល​ជនរងគ្រោះគ្រប់​អាយុ​១៨​ឆ្នាំ​។

​ក្រោយមក​ក៏​បាន​ព្រម​រួម​ភេទ​ជាមួយ​គ្នា​បាន​សម្រេច​ចំនួន​៧​លើក ស្មើនឹង​៩​ដង​ក្នុង​ឃ្លាំង​ដាក់​សម្ភារ​:វត្តស្វាយជ្រុំ។ លុះដល់​ថ្ងៃ​កើតហេតុ ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ដឹង​រឿង​កូន ក៏​ដាក់​ពាក្យបណ្តឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ ស្រុក​ខ្សាច់កណ្តាល ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

adverise with khmeread