ជួលឈ្នួលធ្វើការងារផ្ទះបាន១ខែ លួចខ្វេះលុយអស់ជាង ១.៥០០ ដុល្លារ ម្ចាស់ផ្ទះចាប់ជាប់

ភ្នំពេញ ៖ ស្ត្រីម្នាក់ទើបតែមកបម្រើការងារ ក្នុងផ្ទះបាន១ខែ បែកគំនិត លួចខ្វះលុយ ដែលម្ចាស់ផ្ទះដែលខំសន្សំ អស់ជាង ១៥០០ ដុល្លារ​ ហើយ ម្ចាស់ផ្ទះ មកវិញ ចាប់បាននាំខ្លួនទៅឱ្យប៉ូលិសប៉ុស្តិ៍កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅផ្ទះល្វែង មួយកន្លែង ផ្លូវបេតុង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ​។

​ប៉ូលិសនិយាយថា ស្ត្រីជាជនសង្ស័យឈ្មោះ គង់ ស្រីពៅ អាយុ២៧ឆ្នាំ ទើបតែ មកស្នាក់នៅ បម្រើការងារ ផ្ទះល្វែង ខាងលើ មានស្រុកកំណើតនៅភូមិកំពង់ក្តី ឃុំកំពង់លាភ
ស្រុកកោះសុទិន ខេត្ត​កំពង់ចាម។

​ចំណែកម្ចាស់ផ្ទះជាអាជីវក លក់សម្លៀកបំពាក់ឈ្មោះ លីនី ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ បើកម៉ាត នៅទីតាំងខាងលើ​។ ចំណែកសម្ភារ:ដែល នារីជាអ្នកបម្រើ លួចពីក្នុងកូនជ្រូកដីជាង ១.៥០០ ដុល្លារ​។

​ក្រោយកើតហេតុម្ចាស់ផ្ទះបាននាំជនសង្ស័យមកប្រគល់ ឱ្យប៉ូលិសប៉ុស្តិ៍​ឫស្សីកែវធ្វើកំណត់ហេតុដើម្បីអនុវត្តតាមនីតិវិធីច្បាប់​៕

adverise with khmeread