ជិះម៉ូតូឆ្លងផ្លូវត្រូវរថភ្លើងបុកស្លាប់ម្នាក់និងរបួសម្នាក់នៅស្រុកកណ្ដាលស្ទឹង

កណ្ដាល​ ៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថភ្លើង និងម៉ូតូកើតឡើងវេលាម៉ោង១១ និង១៥ នាទីយប់ថ្ងៃ​ទី​ទី១១ កុម្ភៈ ២០១៨ នៅផ្លូវរថភ្លើងចំណុច ភូមិដើមឬស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្ត​​កណ្តា​​ល ។

​ប៉ូលិសនិយាយថា​ ដំបូងរថភ្លើងបើកពីរទិសដៅកំពត-ភ្នំពេញ មកដល់ចំណុច​កើតហេតុខាងលើបានបុកម៉ូតូ ០១ គ្រឿងម៉ាក Wave.s  ពណ៌ ខ្មៅ ពាក់ស្លាកលេខ កណ្តាល ១K ​២១២២ បើកបរដោយឈ្មោះ ថៃ ហុកឡេង ភេទ​ប្រុស អាយុ ២៤ ឆ្នាំមុខរបរ កសិកររស់នៅភូមិសាម៉រឃុំដើមឫស ស្រុកកណ្តាលស្ទឹង (រងរបួសធ្ងន់) និងអ្នករួមដំណើរ
ឈ្មោះ យ៉ែម ពន្លក ភេទ ប្រុស អាយុ​ ៣៧ ឆ្នាំមុខរបរ កសិករ រស់នៅភូមិ-ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ)។

​បច្ចុប្បន្នសាកសពសមត្ថកិច្ចប្រគល់ឱ្យគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។ ចំណែក​ជនរងគ្រោះម្នាក់ទៀតបានបញ្ជូនទៅមន្ទីរពេទ្យ​៕


 

adverise with khmeread