កុងតឺន័រព្រលះជាមួយហាយឡេនឌ័ររបួសអ្នកដំណើរជាជនបរទេសម្នាក់

ព្រះសីហនុ​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តបណ្តាលឱ្យមនុស្សម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង៧ព្រឹក​ថ្ងៃ១៣ ខែ​កុម្ភៈ ២០១៨ លើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ១៦២-១៦៣ ស្ថិតនៅ ភូមិតានៃ ឃុំតានៃ ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ។

​សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងរវាងរថយន្ត២គ្រឿង មានទិសដៅ បញ្ច្រាសគ្នា គឺរថយន្ត ម៉ាក ស៊ីយ៉ាន់ដាយ ពណ៌សឆ្នូតខ្មៅ ស្លាកលេខព្រះសីហនុ ៤A១៤៦១ មានទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ បើកបរឈ្មោះ ជួន វិចិត្រ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ បើកបរ (គ្មានរងរបួស) មានទីលំនៅ ត្នោតជុំ សង្កាត់​បឹងទំពន់ ខណ្ឌ​មានជ័យ​​។

​សមត្ថកិច្ចបន្តថា លុះមកដល់ចំណុចខាងលើក៏ បុកប៉ះនឹងរថយន្តមួយគ្រឿងទៀតម៉ាកហាយឡេនឌ័រពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ ២AS១០៦៤អ្នកបើកបរឈ្មោះ ម៉ី យ៉ន ភេទ ប្រុស អាយុ៦២ ឆ្នាំ មុខរបរបើកបរ (គ្មានរងរបួស) មានទីលំនៅ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌសែនសុខ និងមានអ្នករួមដំណើរម្នាក់ឈ្មោះ វិន វាំង ហៀង ភេទ​ប្រុស អាយុ​៤១ឆ្នាំ ជនជាតិ វៀតណាម (រងរបួសធ្ងន់ បាក់ដៃធ្វេង) មានទីលំនៅ ខេត្តគៀងយ៉ាង ប្រទេសវៀតណាម។

​ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្នាក់ការ៤០១ជួយ​សង្គ្រោះនាំយកទៅ ពេទ្យ ឯកជននៅវាលរេញ។ ចំណែក រថយន្តទាងពីរ ខាងប៉ូលិសចរាចរាចរណ៍ស្រុកព្រៃនប់ យកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយបន្ត៕

adverise with khmeread