កូនចិញ្ចឹមរមិលគុណ វាយឪពុកចិញ្ចឹមដល់ស្លាប់ បន្ទាប់ពីវាយមិត្តស្រីរហូតដល់សន្លប់ ព្រោះសុំរួមភេទតាមរន្ធគូទមិនបាន

បុរសម្នាក់វាយមិត្តស្រីរបស់ខ្លួនរហូតទាល់តែសន្លប់សម្រាប់ការបដិសេធមិនរួមភេទតាមរន្ធគូទជាមួយនឹងគាត់ ហើយវាយដំឪពុកយចិញ្ចឹមរបស់គាត់រហូតដល់ស្លាប់ទៀតផង។

ឧបទ្ទវហេតុដ៏សាហាវឃោរឃៅនេះបានកើតឡើងនៅម្ដុំ Block 107 ផ្លូវ Bedok Reservoir ប្រទេសសិង្ហបុរី។

Su Caizhi វ័យ ៣០ ឆ្នាំបានសារភាពទោសកំហុសចំនួន ៤ ក្នុងរួមមាន ការធ្វើឃាតឪពុករបស់ខ្លួនឈ្មោះ Pang Tee Lin វ័យ ៧២ ឆ្នាំ ធ្វើឱ្យម្ដាយរបស់ខ្លួនឈ្មោះ Wong Ah Boey វ័យ ៦៩ ឆ្នាំរបួសធ្ងន់ និងរំលោភមិត្តស្រីឈ្មោះ Melissa Foo Fern Yin វ័យ ៣៤ ឆ្នាំ។

តុលាកំពូលបានដឹងថា Su Caizhi ត្រូវបានយកមកចិញ្ចឹមពីខេត្ត Hainan ប្រទេសចិនកាលពីឆ្នាំ ១៩៩២ ដោយលោក Pang និងលោកស្រី Wong កាលគាត់នៅតូចម្ល៉េះ។

នៅថ្ងៃកើតហេតុនាង Melissa បានទៅផ្ទះឪពុកម្ដាយរបស់ជនជាប់ចោទនៅទីតាំងកើតហេតុខាងលើ។ នាងបានទិញមី៣កញ្ចប់ ដែលនាងបានទុកវានៅតុចង្រ្កានបាយ មុនពេលចូលក្នុងបន្ទប់របស់ Su Caizhi។

ក្រោយមកបន្តិចលោកស្រី Wong​ ឮសំឡេងនាង Melissa ស្រែករកឱ្យជួយ ហើយភ្លាមនោះក៏រត់ទៅរកសោបន្ទប់ដើម្បីចាក់ចូល។ ប៉ុន្ដែដោយគិតពួកគេគ្រាន់តែឈ្លោះគ្នា ក៏ត្រឡប់ទៅលាងចានវិញ។

តុលាការបានដឹងថានាង Melissa បានបដិសេធមិនរួមភេទតាមរន្ធគូទជាមួយនឹង Su Caizhi ហើយអ្នកទាំងពីរក៏បានឈ្លោះគ្នាយ៉ាងខ្លាំង។

Su បន្ទាប់មកក៏ច្របាច់កនាង Melissa រហូតដល់ទៅបាត់បង់ស្មារតី។

គាត់បន្ទាប់មកក៏វាយចូលមុខនាង ២ ទៅ ៣ ដង ហើយទាត់ជើងរបស់នាង មុនពេលជាន់មុខរបស់នាង។ នេះបើយោងតាមរបាយការណ៍ Shin Min Daily News។

ដោយអស់ជាតិថ្នាំញៀនរបស់ខ្លួន ក្នុងខួរក្បាលរបស់ Su Caizhi ប្រាប់ខ្លួនឯងថា ឪពុករបស់ខ្លួនបានលាក់វា។ ភ្លាមៗ Su ពេញដោយកំហឹងបានទៅប្រឈមមុខនឹងឪពុកចិញ្ចឹមរបស់ខ្លួន ហើយក៏បានវាយសម្លាប់គាត់ និងបង្ករបួសធ្ងន់ធ្ងរលើម្ដាយចិញ្ចឹមរបស់ខ្លួនទៀតផង។

បច្ចុប្បន្នតុលាការកំពុងធ្វើការកាត់ក្ដីលើករណីមួយនេះ៕

adverise with khmeread