គ្រប់គ្នាស្មានថាអ្នករាំជិះស្គីទឹកកកអាមេរិករូបនេះ មានរូបសាក់ "USA" ដ៏ធំលើគល់ភ្លៅ តាមពិត...

អ្នករាំជិះស្គីទឹកកកជនជាតិអាមេរិកនាង Mirai Nagasu ត្រូវបានគេយកមកជជែកពេញបណ្ដាញសង្គម Twitter យប់មិញ។ ខណៈដែលការប្រកួតរាំជិះស្គីទឹកកកជាលក្ខណៈបុគ្គល នាង Nagasu បានឈ្នះពានរង្វាន់ដោយការបង្វិលខ្លួនបីដង ដែលមិនមានស្ត្រីអាមេរិកណាម្នាក់អាចធ្វើបាននៅកីឡាអូឡាំពិករដូវរងា។

ប៉ុន្ដែរឿងនេះមិនសូវមិនគេយកមកជជែកនោះទេ អ្វីដែលគេយកមកជជែកនោះគឺស្នាមសាក់នៅលើគល់ភ្លៅរបស់នាង។

មានអ្នកលេងអ៊ីនធឺណេតជាច្រើន គិតថាវាគឺជាស្នាមសាក់ឈ្មោះប្រទេសអាមេរិក។ ប៉ុន្ដែរឿងនោះ គឺមិនដូចការគិតរបស់ពួកគេឡើយ។

ស្នាមសាក់ដែលអ្នករាល់គ្នាបានឃើញនោះ គឺជាស្កុតប្រេនឈ្មោះ KT Tape របស់ក្រុមអាមេរិកប៉ុណ្ណោះ។

ស្កុតនោះ គេពាក់ដើម្បីជំរុញការបំបាត់ការឈឺចាប់ និងគាំទ្រដល់សាច់ដុំប៉ុណ្ណោះ។ ហើយអត្តពលិកទាំងអស់ គឺត្រូវបិទវាដើម្បីកុំឱ្យសាច់ដុំឈឺចាប់។ ស្កុតនោះផងដែរ គេក៏ប្រើដើម្បីជួយព្យាបាលរបួសផងដែរ ហើយនាង Nagasu ត្រូវបានគេរាយការណ៍ថាមានរបួសពីអតីតកាលមក ខណៈដែលគេមិនច្បាស់ពីមុខរបួសដែលតម្រូវឱ្យពាក់ស្កុតនោះផងដែរ៕

adverise with khmeread