adverise with khmeread Index2

ឃាត់​បុរស​២​នាក់​ពីបទ​បង្ក​របួសស្នាម​និង​បំផ្លាញ​ទ្រព្យ​អ្នកដទៃ​

    កណ្ដាល ៖ ជនសង្ស័យ​២​នាក់​ត្រូវ​ប៉ូលិស​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​បន្ទាប់ពី​បាន​ប្រើ​ហិង្សា​ដោយ​ចេតនា​កាលពី​វេលា​ម៉ោង​៩​កន្លះ​យប់​ថ្ងៃទី ២០​កុម្ភ​:​ឆ្នាំ​២០១៦​នៅ​ភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​វាយ​ឲ្យ​របួស​និង​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​២​នាក់​តំណាង​៥​នាក់​បានដាក់​ពាក្យបណ្តឹង​គឺ​១-​ឈ្មោះ​ហេង ស៊ា​ង​ហន ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​ជនជាតិ​ខែ្មរ​មុខរបរ​បុគ្គលិក​ក្រុម ហ៊ុន​និង​២-​ឈ្មោះ​ឈន់ សុខ​ឃីម​ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ​ជនជាតិ​មុខរបរ​កម្ម​ការី​នី​រោងចក្រ​ស្នាក់នៅ​ភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

    អ្នក​ទាំង​២​ខាងលើ​តំណាង​ឲ្យ​ជនរងគ្រោះ​៥​នាក់​១.​ឈ្មោះ​ហោ សុខ​ថា​ន​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ជនជាតិ​ខែ្មរ​មុខរបរ​កសិករ​រងរ​បួស​ក្រោម​ជង្គង់​ខាងឆ្វេង​ស្មា​ឆ្វេង​ហើម​អ​ង្អុ​ល​ដៃស្តាំ​,២-​ឈ្មោះ​សុខ សា​៊​ប​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​ពលករ​នៅ​ប្រទេស​ថៃ​រងរបួស​កែងជើង​ខាងឆ្វេង​,៣-​ឈ្មោះ​ទី សុខ​ហ៊ុយ​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ជនជាតិ​ខែ្មរ​មុខរបរ​បុគ្គលិក​ក្រុមហ៊ុន រលាត​កែងដៃ​ខាងឆ្វេង , ៤-​ឈ្មោះ​នឹង ចាន់ថុល​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​ជនជាតិ​ខែ្មរ​មុខរបរ​លក់ដូរ​និង​៥.​ឈ្មោះ​សេង ណា​វីន​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ជនជាតិ​ខែ្មរ​មុខរបរ​កម្មករសំណង់​រងរបួស​ហើម​ដៃ​ខាងឆ្វេង​។​អ្នក​ទាំង​៥​នាក់​ស្នាក់នៅ​ភូមិ​ត្រពាំង​ភូមិ​ឃុំ​ពើក​ស្រុក​អង្គ​ស្នូល​ខេត្តកណ្តាល​។​

    ប៉ូលិស​បន្តថា ជន​ស្មើ​ស​២​នាក់​១-​ឈ្មោះ​ប៉ុន ពិ​សិ​ត្ត​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ ជនជាតិ​ខែ្មរ​មុខរបរ​កម្មករ​រោងចក្រ​និង​២.​ឈ្មោះ​ប៉ុន ចាន់នី​ភេទ​ប្រុស​អាយុ​២១ ឆ្នាំ មុខរបរ​លក់​បាយ​អ្នក​ទាំង​០២​នៅ​ភូមិ​ត្រពាំង​ភូមិ​ឃុំ​ពើក​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​។ វត្ថុតាង​ចាប់យក​១-​កាំបិត​ចាក់ក​ជ្រូក​១,២-​កាំបិត​កែច្នៃ​១,៣-​ចប កាប់​១​និង​៤-​ដែក​ទីប​១ ។​ខូចខាត ១-​បែក​ស្តុ​ប​ម៉ូតូ​ខាង​ធេ្វ​ង​២-​បែក​កញ្ចក់​ទូ​១,៣-​បែក​កញ្ចក់​បង្អួច​១,៤-​ធ្លុះ​ទ្វារ​ដែក​,៥-​កាំពិត​ទូទឹកកក​និង​៦-​ខូច​ម៉ូតូ​០១​គ្រឿង ។​

    ប៉ូលិស​បន្តទៀតថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ឈ្មោះ​ឈន់​សុខ​ឃីម​បាន​ទាស់​ពាក្យសំដី​គ្នា​ជា​ឈ្មោះ​ប៉ុន ពិសិដ្ឋ​ហើយ​បាន​ទះកំភ្លៀង​ឈ្មោះ​ប៉ុន ពិសិដ្ឋ ១​ដៃ​ចំ​កណ្តាល​មុខ​ទើប​ឈ្មោះ​ប៉ុន ពិសិដ្ឋ​ហៅ​ប្អូន​និង​បក្ខពួក​ទៅ​វាយ​ជនរងគ្រោះ​ដល់ ផ្ទះ​។​បន្ទាប់ពី​វាយ​ប្រតាយ​គ្នា​ទៅមក​បណ្តាល​ឲ្យ​ឈ្មោះ​ប៉ុន ពិសិដ្ឋ​រងរបួស​ដៃ​ឆ្វេង​ដេរ​១០​ថេ្ន​រ​និង​ឈ្មោះ​ប៉ុន ចាន់នី រងរបួស​ម្រាមដៃ​ឆ្វេង ដេរ​៦​ថ្នេរ ។ ចំពោះ​ឈ្មោះ​ឈន់ សុខ​ឃីម​រង​រលា​ត់ដៃ​ខូចខាត​ម៉ូតូ​១​គ្រឿង​និង​សម្ភារៈ​មួយចំនួនទៀត​៕

adverise with khmeread

មតិយោបល់