បុរសជនជាតិទំពួន ត្រូវប៉ូលិសឃាត់ខ្លួនក្នុងករណីប្រើហិង្សាកាប់ឱ្យរបួស

​រតនគិរី​ ៖​ ​មានករណីប្រើអំពើហិង្សាដោយចេតនា ដោយកាប់នឹងកាំបិត បណ្តាលឱ្យបុរសជនជាតិទំពួនម្នាក់រងរបួសបែកឈាម នៅវេលា​ម៉ោង​ប្រហែល​៧ និង​០៥ នាទី​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយត្រូវបានប៉ូលិសចាប់ខ្លួនជនដៃដល់ម្នាក់។

​សមត្ថកិច្ចនិយាយថា ជនរងគ្រោះ​ឈ្មោះ​ តែន មួន​ ភេទប្រុស​ អាយុ​៤០ឆ្នាំ​ ជនជាតិ​ទំពួន​ បណ្តាល​ឱ្យបែកក្បាល​ហូរឈាម​។ ចំណែកជនសង្ស័យ​ឈ្មោះ​ ​អុំ​ បាប៊ី ភេទប្រុស​ អាយុ​២៧ឆ្នាំ ជនជាតិ​ទំពួន​ មានទីលំនៅភូមិកាចូនក្រោម ឃុំកាចូន ស្រុក​វើ​នសៃ ខេត្ត​រតនគីរី​​។

​បច្ចុប្បន្ន​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​អធិការ​ដ្ឋាន​ប៉ូលិសស្រុក​វើនសៃ កសាងសំណុំរឿងបញ្ជូនទៅតុលាការ​​៕

adverise with khmeread