ភ្នំពេញ ៖ កម្លាំងអាវុធហត្ថខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួន យុវជន២នាក់ពាក់ព័ន្ធករណីគ្រឿងញៀននៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង០១អធ្រាត្រ។
មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យ ទាំង ០២នាក់នេះមាន១-ឈ្មោះ រិន សាក់ ភេទប្រុស អាយុ១៩ឆ្នាំ និង ២-ឈ្មោះ ហ៊ុន រិទ្ធរង្សី ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនបាននៅចំណុច ក្លឹបអាវាឡន ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងដកហូតវត្ថុតាងមួយចំនួន។
បច្ចុប្បន្ន ពួកគេទាំង ០២ នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ធ្វើការសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បចាត់ការតាមច្បាប់៕
