Dortmund គ្រោងនឹងចុះកិច្ចព្រមព្រៀងផ្ទេរកីឡាករ Michy Batshuayi ជាអចិ ន្ត្រៃយ៍នៅរដូវក្តៅ

          បន្ទាប់ពីបាន​នាំយក​កីឡាករ​ Michy Batshuayi ​ក្នុង​កិច្ច​ព្រមព្រៀងខ្ចីជើង ​រយៈ​ពេល​៦ខែដោយសារពី​ក្លឹប​ Chelsea ​បដិសេធ​សំណើ​ផ្ទេរ​អចិន្ត្រៃយ៍កាលពីរពេលកន្លងមក ពេលនេះ​ក្លឹប​នៅ​ក្របខណ្ឌ Bundesliga នេះគ្រោងនឹងដាក់សំណើរដើម្បីចុះកិច្ចព្រមព្រៀង​កីឡាករ​​សញ្ជាតិបែលហ្ស៊ិក​រូបនេះជាអចិន្ត្រៃយ៍ម្តងទៀត។

          ក្លឹប Dormund នឹង​ព្យាយាម​ម្តងទៀត​នៅរដូវក្តៅនេះ បើទោះបីជា​ជំហរ​របស់​ម្ចាស់ក្លឹប​​ Chelsea លោក Abramovich  យល់ឃើញថា Batshuayi អាចនឹងមានឱកាសច្រើនបន្ទាប់ពីវើលខាប់​ក៏ដោយ។

Batshuayi រកបាន​៣គ្រាប់​រួច​ហើយ​នៅក្នុង​ការ​ចាប់ផ្តើម​ពី​ប្រកួត​ដំបូង​ ចាប់តាំង​ពី​ចូលរួមជាមួយក្រុម Dortmund នៅ​ថ្ងៃចុងក្រោយ​នៃ​រដូវកាល​ទិញ​   ដូរកីឡាករ។

          Chelsea ​បាន​ចំណាយ​ច្រើនជាង​៣០​លានផោន ដើម្បី​នាំយក​ខ្សែប្រយុទ្ធរូបនេះមកពីក្លឹប Marseille កាលពីឆ្នាំ​២០១៦​ ប៉ុន្តែ​កីឡាករ​រូបនេះ​ហាក់ដូចជា​មិន​សូវមាន​ឱកាស​បង្ហាញមុខ​ក្នុងក្រុមជម្រើស​ដំបូងរបស់ Chelsea ទេ៕

adverise with khmeread