Daniel Sturridge រងរបួស បន្ទាប់ពីចាប់ផ្តើមការប្រកួតរវាង West Brom ជាមួយ Chelsea បានត្រឹមតែ៣នាទី

          ខ្សែប្រយុទ្ធ Daniel Sturridge ​ត្រូវ​បាន​សែង​ចេញ​ពី​ទីលាន​ប្រកួតខណ:ដែលទើបតែបង្ហាញមុខ​បាន​៣នាទីប៉ុណ្ណោះ​នៅក្នុង​ជំនួប​ដំបូងរបស់​​ក្រុម West Brom ជាមួយ​ក្រុម​​ Chelsea។

          ខ្សែប្រយុទ្ធ​ដែល​ West Brom បានខ្ចីជើងពី​ក្លឹប Liverpool រូបនេះ​ទំនងជា​មាន​បញ្ហា​សរសៃ​ពួរ​នៅដើមតង់ទី១តែម្តង ហើយ​ត្រូវ​បាន​ជំនួស​ដោយ​កីឡាករ Jay Rodriguez ។

          Sturridge ចូល​រួម​ជាមួយ​ក្រុម West Brom ជាមួយ​នឹង​កិច្ច​ព្រមព្រៀងផ្ទេរ​បណ្តោះអាសន្ន​ ក្នុងបំណងទទួលបានឱកាសបង្ហាញមុខនិង​គ្រាប់បាល់​បន្ថែមទៀត​ ដើម្បី​បាន​ចូល​រួម​វើលខាប់​។ ប៉ុន្តែនៅពេល​នេះបញ្ហាថា តើ​កីឡាករ​រូបនេះនឹងអវត្តមានពីរការប្រកួត​យូរប៉ុណ្ណា​ បន្ទាប់ពីមានបញ្ហា​របួស​ជាថ្មីទៀត៕

adverise with khmeread