កើតជំងឺចម្លែកហូរឈាមតាមភ្នែក ត្រូវប្តីទាត់ចោល និងហៅថាមេធ្មប់

ស្ត្រីម្នាក់ត្រូវប្តីហៅថា "មេធ្មប់" ដោយសារតែជំងឺកម្រមួយបណ្តាលឱ្យនាងយំចេញឈាមពីគ្រាប់ភ្នែក។

ដោយស្គាល់ត្រឹមឈ្មោះ Geeta មកពីរដ្ឋប៊ីហា ប្រទេសឥណ្ឌា ស្ថានភាពជំងឺរបស់នាងត្រូវគេនិយាយថាកាន់តែយ៉ាប់ទៅៗរាល់ថ្ងៃ ហើយបណ្តាលឱ្យប្តីចិត្តសាមានរបស់នាង ដើរចេញពីនាងកាលពីឆ្នាំមុន។

ឪពុករបស់ Geeta ដែលជាកម្មករ មានអារម្មណ៍ "ភ័យខ្លាចនិងអស់សង្ឃឹម" នៅពេលជំងឺកូនស្រីរបស់គាត់បានរាលដាលដល់ផ្នែកផ្សេងទៀតនៃរាងកាយរបស់នាង។

វេជ្ជបណ្ឌិត Vinayak Kumar Singh ដែលបានព្យាបាលហ្គីថា នៅមន្ទីរពេទ្យសាដា បានរកឃើញថា កោសិកាឈាមនិងកំណកឈាមរបស់នាងដំណើរការជាធម្មតា។

Geeta បានកើតជំងឺឈ្មោះ Hematohidrosis ដែលបង្កឱ្យបែកញើសឬយំចេញឈាមដោយគ្មានការឈឺចាប់ និងត្រូវបានគេជឿថាកើតឡើងភ្លាមៗឥតព្រាងទុកឡើយ៕

adverise with khmeread