ក្បាលជង្គង់ខ្មៅ កុំបាច់ខ្វល់ច្រើន រកគ្រឿងផ្សំ ២ មុខនៅផ្ទះបាយ ជាការស្រេច!

លើកក្រោយ ប្រសិនបើចង់បំបាត់ស្នាមខ្មៅជាំលើក្បាលជង្គង់ សុភាពនារីកុំបាច់ចំណាយលុយឬពេលវេលាខ្ជះខ្ជាយទៅកែនៅគ្លីនិក ងាកមកផ្ទះបាយ ហើយរកគ្រឿងផ្សំតែ២ មុខ ក៏ជួយឱ្យក្បាលជង្គង់ប្រែជាសវិញបានដូចគ្នា។

* គ្រឿងផ្សំ
- ស្ករស

- ប្រេងអូលីវ

លាយស្ករស និង ប្រេងអូលីវ ក្នុងបរិមាណស្មើសាច់គ្នា (ឧ. ស្ករ១ស្លាបព្រា ប្រេងអូលីវ១ស្លាបព្រា) ហើយច្របល់ចូលគ្នាឱ្យសព្វ រហូតវាឡើងក្រាស់ឃ្មឹគ ហើយយកវាទៅត្រដុសលើក្បាលជង្គង់ ឬ កែងដៃដែលខ្មៅជាំ ប្រហែល ១០ ទៅ ១៥ នាទី រួចហើយសឹមលាងជាមួយសាប៊ូនិងទឹកស្អាតជាការស្រេច។

អនុវត្ត ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍ លោកអ្នកឃើញលទ្ធផលយ៉ាងឆាប់បំផុត៕

adverise with khmeread