ថ្ងៃ១៤កុម្ភៈមកដល់ អ្នកគ្រូចង់បង្វែររឿងស្នេហាប្រុសស្រី មកនិយាយរឿងអនាគតសិស្ស ហើយសួរមួយសំណួរ កូនសិស្សឆ្លើយមកវិញ កប់យោបល់!

នៅទិវានៃក្តីស្រឡាញ់ (១៤ កុម្ភៈ) អ្នកគ្រូចង់បង្វែរការចាប់អារម្មណ៍របស់សិស្សអំពីរឿងស្នេហាប្រុសស្រី ហើយងាកមកសួររឿងអនាគតរបស់កូនសិស្ស ហើយពេលនោះគាត់បានសួរយ៉ាងដូច្នេះថា "តើកូនៗធំឡើងចង់ក្លាយជាអ្វី?"។ 

ចននី លើកដៃមុនគេ ហើយឆ្លើយយ៉ាងស្វាហាប់ យ៉ាងដូច្នេះ "ខ្ញុំចង់ក្លាយជាមហាសេដ្ឋី ទៅក្លឹបរាត្រីថ្លៃៗ យកស្រីស្នេហ៍ស្អាតដាច់គេទៅតាមជាមួយរាល់ថ្ងៃ ទិញឡាន Ferrari តម្លៃជាង១លានដុល្លារឱ្យនាង ទិញផ្ទះធំប៉ុនសេតវិមាននៅហាវ៉ៃឱ្យនាង ទិញវីឡាមួយនៅប៉ារីសឱ្យនាង ទិញយន្តហោះឯកជនទុកឱ្យនាងធ្វើដំណើរជុំវិញអឺរ៉ុប ឱ្យវីសាកាតឥតកំណត់ពេលវេលាទុកឱ្យនាងដកលុយចាយគ្រប់ពេល និង រួមភេទជាមួយនាង ៣ ដងក្នុងមួយថ្ងៃ"។ 

ស្តាប់រួចអ្នកគ្រូកប់យោបល់ មិនដឹងជាត្រូវឆ្លើយតបយ៉ាងណាចំពោះឥរិយាបថអាក្រក់របស់កូនសិស្សម្នាក់នេះ រួចក៏សម្រេចចិត្តបន្តសួរកូនសិស្សស្រីម្នាក់ទៀត យ៉ាងដូច្នេះ "ចុះស៊ូស៊ី កូនស្រីចង់ក្លាយជាអ្វីដែរ ពេលធំឡើង?"។ 

ស៊ូស៊ីឆ្លើយថា "ច៎ាអ្នកគ្រូ ខ្ញុំចង់ក្លាយជាស្រីស្នេហ៍របស់ចននី"៕

adverise with khmeread