រវាងទឹកក្តៅ និង ទឹកត្រជាក់ មានមួយកំពុងបំផ្លាញសុខភាពអ្នករាល់ព្រឹក ដោយមិនដឹងខ្លួន

មនុស្សភាគច្រើន តែងតែរកកាហ្វេក្ដៅ ឬត្រជាក់រៀងរាល់ព្រឹក នៅពេលក្រោកពីគេង។ ប៉ុន្ដែរវាងទឹកត្រជាក់ និងក្ដៅមួយណាល្អជាងគេនៅពេលព្រឹក? ខាងក្រោមនេះគឺជាចម្លើយ។

យោងតាមការសិក្សាជាច្រើនបង្ហាញថា ការផឹកទឹកក្ដៅរៀងរាល់ព្រឹក នៅពេលក្រពះទទេ គឺល្អសម្រាប់សុខភាពរួម។ ក្នុងនោះរួមមាន៖

១. បំបាត់ការឈឺចាប់ ៖ ផឹកទឹកក្ដៅមានសមត្ថភាពបំបាត់ហើមក្នុងបំពង់ក និងជួយបំបាត់ការឈឺចាប់ ហើយល្អសម្រាប់អ្នករលាកបំពង់ក និងស្ងួតក។

២. ជំរុញពោះវៀនដំណើរការល្អ។

៣. ជំរុញលំហូរឈាមក្នុងរាងកាយទាំងមូល។

៤. និងសម្រកទម្ងន់។

ចំណែកទឹកត្រជាក់ គឺមិនល្អសម្រាប់អ្នកនៅពេលព្រឹកនោះទេ។ តើវាមកពីមូលហេតុអ្វី?

ការផឹកទឹកកកនៅរដូវក្ដៅ ជួយឱ្យអ្នកធូរស្បើយអារម្មណ៍ក្ដៅ ហត់នឹងអាកាសធាតុ ប៉ុន្ដែវាមិនបានជួយដល់រាងកាយរបស់អ្នកទេ។ ហើយការផឹកទឹកកក ឬទឹកត្រជាក់នាំឱ្យអ្នកជួបបញ្ហាដូចជា៖
១. ធ្វើឱ្យសរសៃឈាមរាំងស្ទះ ដែលកាត់បន្ថយជាតិទឹកក្នុងកាយ។

២. ធ្វើឱ្យពិបាករំលាយអាហារ ជាពិសេសជាតិខ្លាញ់នឹងជាប់គាំងក្នុងសរសៃឈាម។

៣. ធ្វើឱ្យបាត់បង់ថាមពលក្នុងរាងកាយ។

៤. ការផឹកទឹកកកច្រើន ធ្វើឱ្យស្លេស ឬសំបោរក្នុងផ្លូវដង្ហើមច្រើន នាំឱ្យងាយឆ្លងមេរោគផ្សេងៗ៕

adverise with khmeread