adverise with khmeread Index2

បុរស​ម្នាក់​លង់ទឹក​ស្លាប់​ក្នុង​ស្រះ​

     កណ្ដាល ៖ បុរស​ម្នាក់​លង់ទឹក​ស្លាប់​នៅ​ថ្ងៃទី​២១​កុម្ភ​:២០១៦ វេលា​ម៉ោង​១២ និង​៤៥​នាទី នៅ​ចំណុច​ស្រះ​ទឹក​ក្រោយ​ភូមិ​កំពង់​ចុះ​វា ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្ដាល​។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ដាំ ធឿន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ​ទីលំនៅ​ភូមិ​ត្រពាំង​ពោធិ​ ឃុំវាល​ពង្ស ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ មកលេង​ឪពុកម្តាយ​បងប្អូន​នៅ​ភូមិ​កើត  ។​

     ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាងលើ ប្រពន្ធ​របស់​ជនរងគ្រោះ បាន​នាំ​ប្តី​មកលេង​ផ្ទះ​ឪពុកម្តាយ​បងប្អូន​ក្នុងភូមិ​កើតហេតុ រយៈពេល​២​ថ្ងៃ​មកហើយ។ ​នៅ​មុនពេល​កើតហេតុ​បាននាំគ្នា​ផឹកស៊ី ហើយ​ជនរងគ្រោះ​បាន​ចុះទៅ​ហែល​ទឹក​ក្នុង​ស្រះ​លេង​បាត់​យូរ​ក៏​នាំគ្នា​ទៅរក​។​ពេល​ចុះ​រាវ​ឃើញ​ជនរងគ្រោះ​លង់ទឹក​ស្រង់​មកលើ​គោក ប៉ុន្តែ​ជនរងគ្រោះ​បាន​ស្លាប់​រួចហើយ ។  ប្រពន្ធ​បាន​បញ្ជាក់ថា កន្លង​ប្តី​របស់គាត់​មាន​ជម្ងឺ​តេតាណូស ។​

     កម្លាំង​ជំនាញ​ផ្នែក​ប​ច្ចេ​សទេស​ស្រុក​បានធ្វើ​ការពិនិត្យ​ដោយមាន​ការចូលរួម​. មេភូមិ ក្រុមប្រឹក្សាឃុំ គ្រូពេទ្យ​ប៉ូលិស​ប៉ុស្ដិ៍​។​តាម​ការ​សន្និដ្ឋានថា​សាកសព​ស្លាប់​ដោយ​ការ​លង់​ទឺ​ក​ពិតប្រាកដ​មែន​។ ក្រោយ​ពិនិត្យ​រួច សមត្ថកិច្ច បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យក ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី   ៕​

adverise with khmeread

មតិយោបល់