ការប្រគំតន្ត្រី Tiger Street Football Festival 2018 នៅសៀមរាបចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី

ខេត្តសៀមរាបៈ កម្មវិធីប្រគំតន្រ្តីយក្សរបស់ស្រាបៀរថៃហ្គ័រ​ Tiger Street Football Festival 2018   បានកក្រើកក្រុងសៀមរាបដោយមានការចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដីពីភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ក្រោយពីពិធីប្រកាសជើងឯកនៃពានរង្វាន់ក្របខ័ណ្ឌ Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាបនៅថ្ងៃទី ១០ ដល់ ១១​ ខែកុម្ភៈ ឆ្នាំ ២០១៨។

គេឃើញមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករដែលមកពីស្រុកផ្សេងៗនៅក្នុងខេត្តសៀមរាបបាននាំគ្នាមកចូលរួមកម្មវិធីពិសេសរបស់ស្រាបៀរថៃហ្គ័រ ជាលក្ខណៈគ្រួសារ  និងមិត្តភ័ក្តិនៅផ្តុំគ្នារង់ចាំទស្សនាកម្មវិធីនេះ ដោយអ្នកខ្លះទទួលទានស្រាបៀរថៃហ្គ័រដែលបានទិញពីស្តង់ស្រាបៀរថៃហ្គ័រដែលលក់ក្នុងតម្លៃប្រូម៉ូសិនពិសេស  រីឯអ្នកខ្លះទៀតជជែកគ្នាលេងយ៉ាងសប្បាយរីករាយ។

កម្មវិធីពិសេសនេះបានចាប់ផ្តើមចាប់ពីម៉ោង ៨ យប់តទៅដោយមានការផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍រស្មីហង្សមាស និងទំព័រហ្វេសប៊ុករបស់ស្រាបៀរថៃហ្គ័រ។ ការប្រគំតន្ត្រីនេះមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជាច្រើនរូបក្នុងប្រទេសកម្ពុជាដូចជា លោក ខេមរៈ សិរីមន្ត អ្នកនាង​ សុគន្ធ នីសា លោក ណុប បាយរិទ្ធិ លោក នី រតនា កញ្ញា ឈិន រតនៈ កញ្ញា ម៉ុង ចន្ទ​កញ្ញា កញ្ញា ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណរាជ កញ្ញា សួស វីហ្សា កញ្ញា សុខ ស៊ីឡាលីន និង លោក ឃី សុគន្ធ  ដែលបានច្រៀងបទមនោសញ្ចេតនាផង និងបទញ៉ាក់ជាច្រើនបទដែលបានធ្វើឲ្យអ្នកចូលរួមមានអារម្មណ៍សប្បាយរីករាយក្រៃលែង ជាពិសេសរាំកម្សាន្ត ច្រៀងតាម និងស្រែកហ៊ោគ្រប់គ្នាពេញមុខឆាកតន្រ្តីយ៉ាងកក្រើកក្រុងសៀមរាបនាត្រីកាលនោះ។

ចំពោះសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍ Tiger​ Street​ Football​ Festival​ ២០១៨​ នៅខេត្តសៀមរាប សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
#TSFF2018

​            សូមពិសាដោយការទទួលខុសត្រូវ

adverise with khmeread