ចុមយក្សស្មានតែបង្គន់ក្នុងសណ្ឋាគារផ្កាយ ៥ តាមពិតបង្គន់នៅស្ថានីយប្រេងឥន្ធនៈសោះ!

និយាយដោយស្មោះ គ្មានបង្គន់ស្ថានីយប្រេងឥន្ធនៈណាដែលស្អាត និងគ្មានក្លិននោះទេ ប៉ុន្ដែបង្គន់នៅស្ថានីយប្រេងឥន្ធនៈមួយនេះនឹងធ្វើឱ្យអ្នកមានអារម្មណ៍ដូចស្ដេច ពេលកំពុងបត់ជើង។

រូបភាពបង្គន់នៅស្ថានីយប្រេងឥន្ធនៈ Shell Gas Station នៅក្រុង Tagbilaran ខេត្ត Bohol កំពុងល្បីពេញបណ្ដាញសង្គមហ្វីលីពីន ដែលបង្គន់នោះមានគ្រឿងសង្ហារឹមប្រណិតៗ ថែមទាំងមានទូរស័ព្ទមួយនៅក្បែរនោះសម្រាប់ចុចលេងទៀតផង៕

adverise with khmeread