រកអុសប្រទះឈើងាប់, សង្ស័យជួញគ្រឿងញៀន​ បែរជាឆែករកឃើញកាំភ្លើង

តាកែវ​ ៖​ ជនសង្ស័យមនាក់ត្រូវប៉ូលិសចាប់ខ្លួនពីបទរក្សាទុក និងកាន់កាប់អាវុធខុសច្បាប់កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៤ និង២០នាទីល្ងាចនៅចំណុច ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ​។

​ប៉ូលិសនិយាយថា ដោយបានការអនុញាតិពីលោក ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ សមត្ថកិច្ច បានធ្វើការឆែកឆេរ លំនៅដ្ឋាន របស់ជនសង្ស័យ ជួញដូរគ្រឿងញៀនឈ្មោះ ទួន ម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ​។

​ជាលទ្ធផលប៉ូលិសបានឆែកឆេររកឃើញ និងដកហូតសម្ភារៈវត្ថុតាង រួមមាន៖ ប្រដាប់ជក់គ្រឿងញៀនចំនួន០១, សោរថយន្ត០១, សោម៉ូតូ០១ និងអាវុធខ្លី០១ដើម ម៉ាក K54 បង់០១ គ្រាប់០១គ្រាប់ រុំដោយស្កុត ពណ៌ស លាក់ទុកក្នុងអង្រឹងក្រណាត់ ចងជាប់នឹងដើមទំពូង ជាប់របងខាងត្បូងផ្ទះ​។​ តែប៉ូលិសពុំបានឆែកឆេររកឃើញថ្នាំញៀនឡើយ​។

​ក្នុងករណីនេះប៉ូលិសកំពុងកសាងសំណុំរឿង ពីបទរក្សាទុក និងកាន់កាប់អាវុធខុសច្បាប់៕

adverise with khmeread