ផ្ទុះអាវុធ១គ្រាប់ ឃាត់មនុស្ស៣នាក់ក្នុងរថយន្តតាក់ស៊ីក្រហម ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ កំពុងធ្វើដំណើរក្នុងរថយន្តតាក់ស៊ីឯកជន ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន នៅវេលា​១២ និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ៣៦០ កែងផ្លូវ ព្រះមុនីវង្ស សង្កាត់ បឹងកេងកងទី៣ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ​។

ជនសង្ស័ទាំង៣នាក់នៅមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយ ធ្វើដំណើរដោយរថយន្តឈ្នួល ក្រុមហ៊ុន តាក់ស៊ីក្រហម ពាក់ស្លាកលេខ ភ្នំពេញ2AB-3596​។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ បុរស៣នាក់ជិះរថយន្តតាក់ស៊ីម៉ែត្រមួយគ្រឿង របស់ក្រុមហ៊ុនតាក់ស៊ីក្រហម ហើយសមត្ថកិច្ចនាយកដ្ឋានប្រឆាំងគ្រឿងញៀន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានតាមប្រកិតគ្នាមានរថយន្តសមត្ថកិច្ចផងនិងម៉ូតូផង តាមឱ្យរថយន្តនោះឈប់ តែមិនឈប់ក៏បន្ថែមល្បឿនរឹតតែ លឿន ទើបសមត្ថកិច្ចផ្ទុះអាវុធចំនួន១គ្រាប់ចំខាងក្រោយរថយន្ត ហើយបើករថយន្តគាងរថយន្តតាក់ស៊ីនោះឱ្យចូលកៀន ក្របួចបានជនសង្ស័យ៣នាក់រួមនឹងថ្នាំញៀនមួយចំនួន​។

សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង៣នាក់ រួមទាំងរថយន្ត យកទៅអគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បីធ្វើការ សាកសួរស្រាវជ្រាវបន្តនឹងធ្វើការទៅតាមនីតិធីច្បាប់​៕

adverise with khmeread