adverise with khmeread Untitled 1

លួច​ម៉ូតូ​ទៅ​បញ្ចាំ​បាន​លុយ​៥០​ដុល្លារ​ជក់​គ្រឿងញៀន​និង​លេង​ហ្គេម​បាញ់​ត្រី​

     ភ្នំពេញ ៖ មុខសញ្ញា​លួច​ម៉ូតូ​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌឫស្សីកែវ​បាប់​ខ្លួន​នៅ​ថ្ងៃទី​២១​កុម្ភ​:​ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​ចំណុច​ផ្ទះ​លេខ​៥១៥ ផ្លូវជាតិ​លេខ​៥ ក្រុមទី​១៥ ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ ដោយបាន​យក​ម៉ូតូ​ទៅ​បញ្ចាំ​បាន​លុយ​៥០ ដុល្លារ​ជក់​គ្រឿងញៀន​និង​លេង​ហ្គេម​បាញ់​ត្រី​អស់រលីង​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ញ៉េប  សាណូ​ស  ភេទ​ស្រី អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២៦ ផ្លូវ​លេខ​៣៦០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន មុខរបរ​នៅផ្ទះ​។ ម៉ូតូ​បាត់បង់​ម៉ាក​គុប​ជ្រុង​៥០​គ្មាន​ស្លាក​លេខ មិន​ចាំ​លេខ​តួ ម៉ា​ស៊ិន ពណ៍​ទឹកប៊ិច ។​

    ក្រោយពេល​ទទួល​បណ្តឹង​ជនរងគ្រោះ​រួច ប៉ូលិស​ជំនាញ​ខណ្ឌ​-​ប៉ុស្តិ៍​បើក​ការស្រាវជ្រាវ​ឈានដល់​ការ​បង្ក្រាបបាន​មុខសញ្ញា​នៅ​ម៉ោង​១២​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល​ចំណុច​ផ្លូវ​បេតុង​ក្រុមទី​១៥ ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ ។​

   ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ​អ៊ុក  សេរី​មុន្នី ហៅ​គ្នី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ផ្ទះ​លេខ​គ្មាន ផ្លូវ​បេតុង ក្រុមទី​១៥ ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ មុខរបរ​មិន​ពិតប្រាកដ ។​

   ជនសង្ស័យ​បាន​សារភាពថា រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​នោះ​ពិតប្រាកដ​មែន ហើយ​ពេល​លួចបាន​យក​ម៉ូតូ​នោះ​ទៅ​បញ្ចាំ​នៅ​ឃ្លាំង​រំសេវ​បាន​ប្រាក់​៥០​ដុល្លារ​។​

     ពេល​បាន​ប្រាក់​ហើយក៍​យកប្រាក់​នោះមក​ទិញ​ថ្នាំញៀន​ជក់​និង​ទៅលេង​ហ្គេម​បាញ់​ត្រី​ចាញ់​អស់​។​លុះដល់​ម៉ោង​១២​ថ្ងៃខែ​ឆ្នាំ​ដ​ដលក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។​

     ជនសង្ស័យ​បានបញ្ជាក់​ថា រូបគេ​ធ្លាប់​ប្រើប្រាស់​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​រយ​:​ពេល​១៦​ឆ្នាំ​មកហើយ​។​

  ចំពោះមុខ​សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​រក​បទល្មើស​ក​ន្ល​ង​មក​និង​បក្សពួក​៕

adverise with khmeread

មតិយោបល់