សមត្ថកិច្ចកាប់បំផ្លាញដើមកញ្ឆាជិត ៤០ ដើមនៅក្រុងខេមភូមិន្ទ

​កោះកុង​ ៖​ សមត្ថកិច្ចប៉ូលិសក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០១៨ បានចុះកាប់បំផ្លាញដំណាំកញ្ឆា ដែលពលរដ្ឋលបលួចដាំនៅតាមផ្ទះ ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមភូមិន្ទ​ ខេត្តកោះកុង​។

​លោក ហេង លាង អធិការប៉ូលិសក្រុងខេមរភូមិន្ទបាន ប្រាប់ថា នៅក្នុងប្រតិបត្តការខាងលើ សមត្ថកិច្ចបានកាប់បំផ្លាញចោលដំណាំកញ្ឆាជិត៤០ដើម និងឃាត់ខ្លួនមនុស្ស
ពីរនាក់មកសាកសួរនៅអធិការដ្ឋានប៉ូលិសក្រុង។

​លោកបានបន្តថា ក្រោយពីសាកសួរ និងអប់រំណែនាំ សមត្ថកិច្ចបានឱ្យពួកគាត់ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដាំដុះ រួចដោះលែងឲ្យវិលត្រឡប់ទៅផ្ទះវិញ។ តែក្នុងករណីថ្ងៃក្រោយមិនរាងចាល ប៉ូលិសនឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕

adverise with khmeread