រកឃើញរូបចម្លាក់អូដ្ឋអាយុជាង ២០០០ ឆ្នាំ​ នៅលើថ្មភ្នំអារ៉ាប៊ីសាអូឌីត

ចម្លាក់មានរាងស្រដៀងគ្នាទៅនឹងសត្វអូដ្ឋដែលមានអាយុកាលជាង ២.០០០ឆ្នាំ ត្រូវបានប្រទះឃើញនៅឯតំបន់ដាច់ស្រយាលមិនមានមនុស្សរស់នៅមួយស្ថិតក្នុងវាលខ្សាច់ប្រទេសអារ៉ាប៊ីសាអូឌីត។

ខណៈដែលគំនូរសិល្បៈនេះដំណាលអំពីសត្វអូដ្ឋក្នុងតំបន់មួយនេះតាំងពីរាប់ពាន់ឆ្នាំមុន ការរុករកឃើញចុងក្រោយនេះត្រូវបានគេពិពណ៌នាជារឿង "មិនធ្លាប់មានពីមុនមក" នៅក្នុងខ្នាតរបស់សត្វប្រភេទនេះ។

ដោយមានទីតាំងនៅក្នុងខេត្ត Al Jawf ស្ថិតក្នុងតំបន់ភាគនិរតីអារ៉ាប៊ីសាអូឌីត ដែលគេស្គាល់ច្បាស់ជាតំបន់អូដ្ឋ ត្រូវបានរុករកឃើញដោយក្រុមអ្នករុករកឈ្មោះ Franco-Saudi ។

រូបចម្លាក់ដែលផ្នែកមួយចំនួនត្រូវបាត់បង់មួយនេះ​ ត្រូវបានឆ្លាក់ចូលទៅក្នុងផ្ទាំងថ្ម ហើយក្រុមអ្នកស្រាវជ្រាវអាចកំណត់អត្តសញ្ញាណនៃបំណែកជាច្រើនដែលតំណាងឱ្យអូដ្ឋ។

ទោះជាយ៉ាងណាក្តី ចម្ងល់ហេតុអ្វីបានជាវិចិត្រករបានជ្រើសរើសឆ្លាក់សត្វទាំងនេះនៅក្នុងតំបន់ដាច់ស្រយាល នៅតែជាអាថ៌កំបាំងនៅឡើយ។

អ្នកវិទ្យាសាស្ដ្របានលើកឡើងថាតំបន់នេះប្រហែលធ្លាប់ជាកន្លែងគោរពបូជា ឬសត្វអូដ្ឋត្រូវបានប្រើជាគំនូសព្រំដែន៕

adverise with khmeread