មេធាវី Trump ថាគាត់បានចេញលុយហៅប៉ៅខ្លួនឯង ១៣ ម៉ឺនដុល្លារឱ្យទៅតារាសិចដើម្បីបញ្ចប់រឿងរ៉ាវរួមភេទរបស់លោកប្រធានាធិបតី

មេធាវីផ្ទាល់ខ្លួនរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump និយាយកាលពីថ្ងៃអង្គារថា គាត់បានបង់ប្រាក់ ១៣ ម៉ឺនដុល្លារពីហោបៅរបស់គាត់ទៅតារាសិច ដែលចោទប្រកាន់ថារួមភេទជាមួយនឹងលោក Trump មុនពេលចូលកាន់តំណែងប្រធានាធិបតី។

លោក Michael Cohen និយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា "នៅក្នុងប្រតិបត្តិការឯកជនក្នុងឆ្នាំ ២០១៦ ខ្ញុំបានប្រើប្រាក់ផ្ទាល់ខ្លួនរបស់ខ្ញុំដើម្បីសម្របសម្រួលជាមួយនឹងនាង Stephanie Clifford ក្នុងចំនួនទឹកប្រាក់ ១៣ ម៉ឺនដុល្លារ"។

ជាច្រើនសប្ដាហ៍ មុនពេលបោះឆ្នោតក្នុងឆ្នាំ ២០១៦ លោក Cohen ត្រូវបានគេរាយការណ៍ថា បង្កើតកន្លែងឯកជនមួយដើម្បីបង់ប្រាក់ទៅតារាសិច Clifford ដោយគេស្គាល់ឈ្មោះក្នុងរឿងជានាង Stormy Daniels ជុំវិញការចោទប្រកាន់ថានាងបានរួមភេទជាមួយនឹងលោក Trump កាលពីខែកក្កដា ឆ្នាំ ២០១៦៕

adverise with khmeread