កូរ៉េខាងត្បូងប៉ាវគណៈប្រតិភូកីឡាកូរ៉េខាងជើង រាល់ការចំណាយទាំងអស់នៅអូឡាំពិករដូវរងា

កូរ៉េខាងត្បូងបានអនុម័តគម្រោងផែនការចំណាយប្រាក់ដល់គណៈប្រតិភូកីឡារបស់កូរ៉េខាងជើងដែលមកកាន់កីឡាអូឡាំពិករដូវរងា។

ចំនួនទឹកប្រាក់ប្រមាណជា ២,៨៦ ពាន់លានវ៉ូន (២,៦៤ លានដុល្លារ) នឹងបានពីថវិកាក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង។

ក្រុមអ្នកគាំទ្រ និងអ្នកសម្ដែងកូរ៉េខាងជើងច្រើនជាង ៤០០ នាក់ បានមកដល់ទីក្រុងព្យឹងចាង សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំនេះ។

អ្នកគាំទ្រកូរ៉េខាងជើងមានភាពចម្រូងចម្រាស់ជាមួយនឹងកូរ៉េខាងត្បូងខាងខ្លះៗ ដែលសួរសំណួរអំពីការប្តេជ្ញាចិត្តរបស់កូរ៉េខាងជើងដើម្បីផ្សះផ្សាគ្នាឡើងវិញ។

វត្តមានរបស់កូរ៉េខាងជើងក៏បានធ្វើឱ្យអូឡាំពិកឆ្នាំនេះមានការភ្ញាក់ផ្អើល បន្ទាប់ពីភាពតានតឹងអស់មួយឆ្នាំរវាងក្រុងព្យុងយ៉ាង និងសហគមន៍អន្តរជាតិជុំវិញការសាកល្បងអាវុធនុយក្លេអែរម្ដងហើយម្ដងទៀតនោះ។

ហើយរដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានអញ្ជើញកូរ៉េខាងជើងដើម្បីចូលរួមព្រឹត្តិការណ៍អូឡាំពិក ដែលវាគឺជាឱកាសជំរុញកាត់បន្ថយភាពតានតឹងវិញ៕

 

adverise with khmeread