តារាស្រី Joe Chen ត្រូវតុលាការបង្គាប់ឲ្យបំពេញការងារសង្គម៦០ម៉ៅង បន្ទាប់ពីបើកបរធ្វេសហែស

តុលាការ​បង្គាប់ឲ្យតារាស្រី Joe Chen បំពេញ​ការងារ​សង្គមក្នុង​រយៈ​ពេល​៦០​ម៉ៅង បន្ទាប់ពីជាប់ចោទពីបទ​បើកបរដោយ​គ្មាន​ប្រហែស។

 Chen ត្រូវបាន​ចោទប្រកាន់​ពីបទ​បើកបរធ្វេសប្រហែលនៅ​ទីក្រុង Taipei កាល​ពីដើម​ខែមករា​ ហើយ​ត្រូវ​បាន​អនុញ្ញាតឲ្យ​នៅក្រៅ​ឃុំបណ្តោះអាសន្ន​ជាមួយ​ប្រាក់ធានា​២៥.០០០​ដុល្លារហុងកុង ប៉ុន្តែ​វាបានប៉ះពាល់ដល់​កេរ្តិ៍ឈ្មោះ​របស់នាង។

បន្ទាប់ពី​ការស៊ើបអង្កេត​ តុលាការ​បានបង្គាប់​​​ Chen ឲ្យនាងធ្វើសកម្ម ភាពសង្គមរយៈ​ពេល​៦០​ម៉ោង​ ដោយសារតែស្ថិតិល្អ​ និង​ឋានៈជា​តារារបស់​នាង។ ស្របពេលនាង​ធ្វើការងារ​នៅប្រទេសចិនរយៈពេលយូរ​ តុលាការតម្រូវ​   ឲ្យនាង​សម្រេចការងារសង្គមនេះ​ក្នុងរយៈពេល​ពេញមួយឆ្នាំ​ ហើយបង្ហាញពី​យុទ្ធនាការ​បើកបរប្រកបដោយសុវត្ថិភាព​នាពេលអនាគត៕

adverise with khmeread