Tony Leung ចូលចិត្តសម្តែងឈុតបែបកំប្លែង

          តារាភាពយន្តជើងចាស់ហុងកុង Tony Leung បាន​ចូល​រួម​កម្មវិធីជជែក​កម្សាន្ត​ដែលរំឭកអំពី​បទពិសោធ​នៃ​ការ​ចាប់ផ្តើម​ប្រឡូក​ក្នុង​ភាព​យន្ត​រឿង “Monster Hunt 2” តាំងពីកុមារ បន្ទាប់ពី​ចំណាយ​ពេល​ក្នុង​វិស័យ​ភាពយន្តអស់រយៈ​ពេល​៣៥​ឆ្នាំ​។

ក្នុងភាពយន្តនោះ​ Tony បាន​សម្តែង​ឈុត​ជាច្រើន​ជាតួ​អង្គ​តុក្កតា​ ហើយ​ត្រូវ​ការ​និយាយជាមួយ​ខ្យល់​ អំឡុង​ពេល​ថត ។ Tony និយាយថា មាន​អារម្ម​ណ៍អាណិត​ខ្លួនណាស់ ហើយ​បើ​មាន​បច្ចេកទេសជឿនលឿន​ដូចពេលនេះ​មិនពិបាក​ទេ។

ស្របពេល​រឿងកំប្លែង “A Beautiful Moment” ដែល​សម្តែង​ដោយ​នាង Carina Lau ប្រពន្ធរបស់​លោកនឹង​ចាក់បញ្ចាំងនៅឆ្នាំ​នេះ Tony បង្ហើបប្រាប់ថា ពីមុនគ្រប់គ្នា​ប្រៀបធៀប​ជំនាញ​សម្តែង​របស់​ខ្ញុំ​ទៅ​នឹង​ Carina ប៉ុន្តែ​ការប្រៀប​ធៀប​នេះមិនធ្វើឲ្យ​លោកភ្ញាក់ផ្អើលទេ ដោយ​សារគ្រប់គ្នា​មាន​របៀបសម្តែង​ខុសគ្នា។

ទោះបីជា​យ៉ាងណា កន្លងមក Tony បាននិយាយលេងសើចដាក់​ Carina ហើយថា “​មិនចាំបាច់​ប្រៀប​ធៀបនឹងអ្វីដែលកើតឡើង​ពីមុនទេ នៅពេល​មនុស្ស​ម្នាក់បានក្លាយជា​មនុស្ស​ពេញវ័យ​ ហើយ​នៅពេល​យើងអាច​ស  ម្តែង​ឆ្កួតៗដូចក្មេង​។ ​កាលពីមុនគឺពិបាក​ណាស់”៕

adverise with khmeread