ខ្សែប្រយុទ្ធ Alexandre Lacazette នឹងត្រូវអវត្តមាន៦សប្តាហ៍ ដោយសារវះកាត់របួសក្បាលជង្គង់

          ក្រុម Arsenal របស់​លោក Arsene Wenger កំពុងប្រឈមនឹងការ​ខកចិត្ត​ បន្ទាប់ពី​ខ្សែប្រយុទ្ធ Alexandre Lacazette ត្រូវ​អវត្តមានពី​ការប្រកួត​រហូត​ដល់​៦សប្តាហ៍។

          ខ្សែប្រយុទ្ធរូបនេះ​បានទទួលការវះកាត់​ក្បាលជង្គងកាល​ពី​ព្រឹកថ្ងៃព្រហស្បតិ៍​ ដើម្បី​ព្យាបាលបញ្ហា​ដែលកំពុង​កើត​មាន​។ ​បើទោះបីគេអះអាងថា ការវះកាត់​នេះទទួលបាន​ជោគជ័យ​ក៏ដោយ​ ក៏វាគឺជា​បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយ​សម្រាប់​ក្រុម​កាំភ្លើងធំ​ Arsenal ដែរ។

          Lacazette ត្រូវ​ការ​លេងឲ្យបានច្រើន​នៅ​ក្របខណ្ឌ Europa League ដើម្បី​ធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ​តម្លៃ៥២លានផោនរូប​នេះ​មាន​ទំ​នុក​ចិត្ត​ឡើង​វិញ បន្ទាប់ពី​ចាប់ផ្តើម​មិនបានល្អ​ជាមួយនឹង​អាជីព​នៅ​ Arsenal ។

          អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal លោក Wenger បាននិយាយថា “ Lacazette នឹងត្រូវអវត្តមានមួយរយ:​ ហើយវាគឺជា​រឿងខកចិត្ត​ខ្លាំង​ណាស់សម្រាប់ក្រុម​របស់​យើង”។

          ខ្សែប្រយុទ្ធ​ Danny Welbeck អាចនឹង​ដឹកនាំ​តំបន់​ប្រ​យុទ្ធនៅលើទឹកដី Ostersunds នៅ​ថ្ងៃព្រហស្បតិ៍ ជាអ្វីដែលគេជឿថា ជាការ​ប្រកួត​ដ៏សំខាន់​សម្រាប់​លោក Wenger និង​អនាគតយូរអង្វែងរបស់លោកផងដែរ៕

adverise with khmeread