អតីតខ្សែប្រយុទ្ធ Thierry Henry របស់ក្លឹប Arsenal បាននិយាយថា ខ្សែប្រយុទ្ធ Marcus Rashford គួរតែពិចារណាអំពីការចាកចេញពីក្លឹប Man Utd នៅ រដូវក្តៅនេះ។
Henry អះអាងថា “រឿងមួយក្នុងចំណោមរឿងសំខាន់បំផុតសម្រាប់ខ្ញុំគឺថា អ្នកត្រូវតែមានឱកាសលេង។ អ្នកមិនអាចអង្គុយមើលនោះទេ”។
Rashford មិនបានបង្ហាញមុខក្នុងការប្រកួតទេ អំឡុងពេល Man Utd ចាញ់ក្រុម Newcastle ១-០។ កីឡាករវ័យ២០ឆ្នាំរូបនេះក៏ខកខានមិនបានចាប់ ផ្តើមការប្រកួតណាមួយក្នុងចំណោម៦ប្រកួតចុងក្រោយនៅក្របខណ្ឌPLដែរ។
ការមកដល់របស់ Alexis Sanchez ទទួលបានការពេញចិត្តពីគ្រូបង្វឹកលោក Jose Mourinho ហើយលោកដាក់ឲ្យកីឡាករឈីលីរូបនេះលេងប្រយុទ្ធនៅស្លាបខាងឆ្វេងនិងប្តូរ Anthony Martial ទៅលេងនៅស្លាបខាងស្តាំវិញ។
ចំណែក Romelu Lukaku នៅតែជាជម្រើសដំបូងសម្រាប់តំបន់ប្រយុទ្ធដដែល ដូច្នេះ Rashford ដូចជាពិបាកនឹងទទួលបានកៅអីក្នុងក្រុមជម្រើស ណាស់។
ខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានបង្ហាញមុខ៣៧លើកនៅគ្រប់ការប្រកួតសម្រាប់ក្រុម Man Utd នៅរដូវកាលនេះហើយយរកបាន១០គ្រាប់ផងដែរ៕
