adverise with khmeread Cc

ឃាត់បុរសម្នាក់តាមដីកាពីបទសញ្ចាកម្មទាក់ទងនឹង ពេស្យាចាកុមារ

     បាត់ដំបង ៖ ប៉ូលិសក្រុងបាត់ដំបងនាព្រឹកថ្ងៃទី៨ ធ្នូឆ្នាំ២០១៥ ម៉ោង​៩និង៣០នាទី បានឃាត់បុរសម្នាក់តាមដីកាចំណុចសាលាសង្កាត់ព្រែកព្រះស្តេច ភូមិព្រែកព្រះស្តេច  សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពីបទសញ្ចាកម្មទាក់ទងនឹងពេស្យាចា​កុមារ ។
    ប៉ូលិសក្រុងបាត់ដំបងបានឲ្យដឹងថា ការចាប់ខ្លួនខាងលើនេះគឺអនុវត្តដីកាចាប់ខ្លួនលេខ ៨២៨ ដបចខ ចុះថ្ងៃទី១៩ តុលា ២០១០របស់ចៅក្រមសីុបសួរ សាអឿនកោសល្យមុនីបង្គាប់​ឲ្យចាប់ខ្លួនឈ្មោះមាន ចំរេីន​ភេទប្រុស​ អាយុ៤១ឆ្នាំរស់នៅភូមិព្រែកព្រះស្តេច  សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង  ​ ពីបទសញ្ចាកម្មទាក់ទងនឹងពេស្យាចាកុមារ​ដែលប្រព្រឹត្តនៅចំណុចភូមិព្រែកព្រះស្តេច  សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី​២៨ ខែ ធ្នូឆ្នាំ២០០៩​។
     ក្រោយពេលអនុវត្តប៉ូលិសបានរៀបចំបញ្ជូនជននេះទៅសាលាដំបូងខេត្តបាត់ដំបង​ដេីម្បីចាត់ការបន្តតាមនិតិវិធី ៕

adverise with khmeread

មតិយោបល់