Index2

ចាប់​មេ​កត់​កន្ទុយលេខ​ម្នាក់​នៅ​កោះធំ​

    កណ្តាល​៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​កោះធំ​ឃាត់ខ្លួន​ពាក់ព័ន្ធ​បើក​លេងល្បែង​កន្ទុយ​ខុសច្បាប់​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២១​កុម្ភ​:​ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​ចុង​ខ្សាច់  ឃុំឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្ដាល ។​

    ប៉ូលិស​និយាយថា  ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ សាម  វណ្ណា ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​ខ្ពប ឃុំ​សំពៅ​ពូន ស្រុក​កោះធំខេត្តកណ្តាល ។​

    វត្ថុតាង​ចាប់យក ១-​ក្រដាស​កត់​កន្ទុយលេខ​ចំនួន ០៦ សន្លឹក (​ធំ​០៣, តូច​០៣) ២-​ទូរស័ព្ទដៃ​ចំនួន ០១ គ្រឿង ៣-​ប្រាក់រៀល​ចំនួន ៤៩៦.៤០០ រៀល ៤-​ប្រាក់​វៀតណាម​ចំនួន៤៩៨.០០០ ដុង និង​៥-​ម៉ូតូ​ម៉ាក PCX ព​ណ៏​ស ចំនួន ០១ រឿង ។​

    ប៉ូលិស​បន្តថា នៅពេល​វេលា​ម៉ោង​កើតហេតុ​ខាងលើ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​ប៉ូលិស ស្រុក​កោះធំ ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ដល់​ចំណុច​ខាងលើ ហើយ​ប្រទះឃើញ​ជនសង្ស័យខាងលើ កំពុង​ជឹះ​ម៉ូតូ​ដើរ​ប្រមូល​លិ​យ​កន្ទុយលេខ ។​

     ឃើញ​ដូចនេះ កម្លាំង​ជំនាញ​ចុះទៅ​បង្ក្រាប​ចាប់បាន​ជនសង្ស័យ​ខាងលើ ។​ចំណែក​អ្នក​ចាក់​កត់​កន្ទុយលេខ​ប្រមាណ ៦ ទៅ ៧ នាក់​បាន​រត់គេចខ្លួន​ពេល​សមត្ថកិច្ច​ចុះបង្ក្រាប ។​

    ជនសង្ស័យ​បាន​សារភាពថា រូបគេ​ទទួល​ស៊ីសង​ដោយ​ខ្លួនឯង​ដោយ​មិនបាន​យក​បន្ត​ទៅណា​ទៀតឡើយ ។​

    ចំពោះ​ករណីនេះ កម្លាំង​ជំនាញ​យុត្តិធម៌​ស្រុក​កោះធំ កំពុងធ្វើការ​សាកសួរ​តាម​នីតិវិធី ៕​

មតិយោបល់