Man Utd កំពុងតាមឃ្លាំមើល Tony Alderweireld របស់ក្រុម Spurs

បន្ទាប់ពីមានការខកចិត្តចំពោះខ្សែការពារ Phil Jones និង Chris Smalling លោក Jose Mourinho មាន​គម្រោងរុះរើខ្សែការពារ​នៅ​រដូវក្តៅ​នេះ​។ Man Utd គ្រោងនឹងបន្ថែមការចំណាយ​ដើម្បីពង្រឹងខ្សែការពារដូច ក្លឹប​ Man City ដែរ។

ក្លឹប Man Utd ក៏កំពុងតែតាមឃ្លាំមើលកីឡាករ​ Toby Alderweireld របស់ Spurs យ៉ាងដិតដល់។ ចំណែលកីឡាករ Raphael Varane និង Harry Maguire ក៏ស្ថិតក្នុង​ផែនការ​ផ្ទេររបស់ Man Utd​ ផងដែរ ។

Toby ដែល​នឹង​ចប់​កិច្ច​សន្យាជាមួយ Spurs ​មិនដល់​១៨​ខែទៀតទេ​។ ហើយកិច្ច​ព្រមព្រៀង​របស់​កីឡាករ​រូបនេះ​រួមបញ្ចូល​ការពន្យារ​មួយឆ្នាំ​ទៀត​នោះ​គ្រោងនឹង​ចប់​នៅ​រដូវក្តៅ​ឆ្នាំ​២០១៩។ កិច្ច​សន្យា​នេះក៏មាន​លក្ខខណ្ឌទិញផ្តាច់​២៥លានផោន​។

          លោក Mourinho បានផ្តល់អាទិភាព​ដល់ការ​ចុះ​កិច្ច​ព្រមព្រៀងផ្ទេរ​ខ្សែបម្រើកណ្តាល​ ហើយគេជឿថា កិច្ច​សន្យា​របស់ Toby ធ្វើ​ឲ្យ​ Man Utd ​ចាប់អារម្មណ៍​ ស្របពេលពួកគេ​ពិចារណាចង់​ផ្ទេរ​ខ្សែការ​ពារកណ្តាល​ម្នាក់ទៀត៕

adverise with khmeread